របាយការណ៍សកម្មភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ របស់នាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស
ដើម្បីចូលរួមចំណែកអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពស្របតាមគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងទិសដៅការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្សបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងយកចិត្តទុកដាក់ជាសំខាន់លើការងារគ្រប់គ្រងមន្ត្រីរាជការ ការងារអភិវឌ្ឍន៍ធនធានមនុស្ស ការងាររៀបចំរចនាសម្ព័ន្ធ ការងាររៀបចំមន្ត្រីកាន់មុខតំណែង ការងាររៀបចំស្នើសុំគ្រឿងឥស្សរិយយស និងការងាររៀបចំដាក់មន្ត្រីគ្រប់អាយុឲ្យចូលនិវត្ដន៍ ដល់មន្ត្រីរាជការគ្រប់អង្គភាពថ្នាក់កណ្តាលនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ឲ្យស្របទៅតាមលិខិតបទដ្ឋាននានា។ នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៨នេះ នាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស បានខិតខំបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្មដោយទទួលបានលទ្ធផលអនុវត្តការងារ ដូចខាងក្រោម៖
១-សកម្មភាពការងារអនុវត្ត
១.១-ការងាររដ្ឋបាល ផែនការគណនេយ្យ និងសហប្រតិបត្តិការ
ក-ការងាររដ្ឋបាល
- បានទទួល និងសម្រួលចរាចរលិខិតចេញ ចូល ជូនថ្នាក់ដឹកនាំនាយកដ្ឋាន និងដោះស្រាយផ្គត់ផ្គង់សម្ភារការិយាល័យដល់បណ្តាការិយាល័យបានទាន់ពេលតាមតម្រូវការ
- បានទទួលលិខិតចូលក្រសួងសរុបមានចំនួន ៨៧៥ច្បាប់ និងបានបញ្ជូនលិខិតចេញជាផ្លូវការរបស់នាយកដ្ឋានមានចំនួន៨៣លេខ ដែលនាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស ជាអ្នករៀបចំ ដើម្បីសុំការសម្រេចពីថ្នាក់ដឹកនាំក្រសួង
- បានចម្លងឯកសារដែលត្រូវផ្សព្វផ្សាយដូចជា អនុក្រឹត្យ សារាចរ សេចក្តីសម្រេច និងលិខិតផ្សេងៗ ចែកជូនការិយាល័យពាក់ព័ន្ធ ដើម្បីជ្រាបនិងអនុវត្ត
- ថ្នាក់ដឹកនាំនាយកដ្ឋានបានចូលរួមប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រីមានចំនួន០១លើក អន្តរក្រសួងមានចំនួន១១លើក និងនៅទីស្តីការក្រសួង មានចំនួន៤៩លើក
- បានចាត់តាំងមន្រ្តីរាជការយាមប្រចាំការក្នុងទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពេលឈប់សម្រាកក្នុងពិធីបុណ្យផ្សេងៗបានចំនួន០២លើក
- បានចាត់តាំងមន្រ្តីរាជការចូលរួមទទួលគណៈប្រតិភូផ្សេងៗ បានចំនួន០១លើក។
ខ-ការងារផែនការ គណនេយ្យ
- គ្រប់គ្រងថវិកាកម្មវិធី និងតាមដានការអនុវត្តសកម្មភាពរបស់ការិយាល័យនីមួយៗ និងសកម្មភាពរបស់នាយកដ្ឋាន
- បានរៀបចំឯកសារផ្ទេរប្រាក់ឧបត្ថម្ភផ្សេងៗជូនតាមអង្គភាព
- បានរៀបចំបូកសរុបរបាយការណ៍តាមដាន និងវាយតម្លៃការអនុវត្តថវិកាកម្មវិធីប្រចាំត្រីមាសទី៤ឆ្នាំ២០១៧ (ទម្រង់M1) និងរបាយការណ៍ប្រចាំឆ្នាំ(ទម្រង់M2) តារាងឧបសម្ព័ន្ធ (២៤,២៥) ជូនក្រសួងបានទាន់ពេលវេលា
- បានរៀបចំសម្របសម្រួលឯកសារសម្រាប់ការអនុវត្តចំណាយរបស់ការិយាល័យអនុវត្តគម្រោង
- បានរៀបចំបូកសរុបថវិកាចំណាយ ដើម្បីស្នើការទូទាត់ថវិការជ្ជទេយ្យបុរេប្រទានជុំទី១វគ្គ១ សម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០១៨
- បានរៀបចំបូកសរុបរបាយការណ៍ចំណាយថវិកាថ្នាក់ជាតិសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០១៧ ជូនក្រសួងតាមសារាចណែនាំ
- កំពុងរៀបចំឯកសារផែនការយុទ្ធសាស្រ្តថវិកា (BSP) ២០១៩-២០២១។
គ-ការងារសហប្រតិបត្តិការ
- បានប្រជុំក្រុមការងារ ស្តីពីការរៀបចំកសាងគោលនយោបាយធនធានមនុស្ស (ពិគ្រោះយោបល់លើការរៀបចំមាតិកា និងដាក់បញ្ចូលធាតុសំខាន់ៗចូលក្នុងគោលនយោបាយធនធានមនុស្ស)
- បានប្រជុំក្រុមការងារត្រៀមលក្ខណៈបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ និងស្តីពីការពិពណ៌នាការងារ និងការវាយតម្លៃលទ្ធផលការងារ។
១.២-ការងារគ្រប់គ្រងមន្ត្រីរាជការ
នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៨នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្របខ័ណ្ឌមន្ត្រីរាជការសរុបទូទាំងប្រទេស មានចំនួន៦.៨៦៧នាក់ ជានារី១៥៨៤នាក់ ស្មើនឹង ២៣% ក្នុងនោះ៖
ក-ការងារតែងតាំង
ត្រូវបានតែងតាំងដំឡើងឋានៈ និងផ្ទេរសម្រួលភារកិច្ចមន្ត្រីរាជការសរុបមានចំនួន៤៧នាក់ នារីចំនួន០៩នាក់ ក្នុងនោះ ៖
- ដំឡើងថ្នាក់អនុប្រធាននាយកដ្ឋានចំនួន១៨នាក់ នារីចំនួន០២នាក់
- ដំឡើងថ្នាក់ប្រធានការិយាល័យចំនួន០៨នាក់ នារីចំនួន០១នាក់ និងថ្នាក់អនុប្រធានការិយាល័យមានចំនួន១៤នាក់ នារីចំនួន០៤នាក់
- ដំឡើងថ្នាក់អធិការចំនួន ០៤នាក់ នារីចំនួន០១នាក់
- ដំឡើងថ្នាក់នាយរងអធិការដ្ឋានចំនួន០២នាក់
- ផ្ទេរ និងសម្រួលភារកិច្ចថ្នាក់អនុប្រធានការិយាល័យចំនួន ០១នាក់ (ជានារី)។
ខ-ការងារក្របខ័ណ្ឌ
គ-ការងារពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ
- បានចុះបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអត្ថប្រយោជន៍មន្រ្តីរាជការនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រចេះ នៅថ្ងៃទី១២ដល់១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលមានមន្រ្តីរាជការចូលរួមចំនួន៥៤នាក់
- បានចុះបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីលទ្ធភាពក្នុងការអនុវត្តន៍មុខងារភារកិច្ចរបស់ការិយាល័យកសិកម្មក្រុង ស្រុក ខណ្ឌ នៅមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ដែលមានមន្រ្តីរាជការចូលរួមចំនួន៥២ នាក់
- បានចុះបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីអត្ថប្រយោជន៍មន្រ្តីរាជការ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ នៅថ្ងៃទី២៧ដល់២៩ ខែមីនា ឆ្នាំ២០១៨ ដែលមានមន្រ្តីរាជការចូលរួមចំនួន ៦១នាក់
- បានចុះសិក្សាពីតម្រូវការនៃការប្រើប្រាស់ធនធានមនុស្សរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគីរី នៅថ្ងៃទី០៦ដល់១០ ខែកុម្ភៈ ឆ្នាំ២០១៨ នឹងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង នៅថ្ងៃទី២៧ដល់២៩ ខែមីនា ឆ្នាំ២០១៨។
ឃ-ច្បាប់ឈប់សម្រាកការងារ និងលិខិតបទដ្ឋាននានា
១.៣-ការងារបៀវត្ស ពលកម្ម
១.៤-ការងារអភិវឌ្ឍន៍ធនធានមនុស្ស
ក-ការងារបណ្តុះបណ្តាល
ការងារបណ្តុះបណ្តាលក្នុង និងក្រៅប្រទេសសរុបមានចំនួន ៦០៧នាក់ ជានារី១៦៨នាក់ ក្នុងនោះ៖
ខ-ការងារសម្របសម្រួលជាមួយគ្រឹះស្ថានសិក្សាកសិកម្ម និងអង្គភាពក្រោមឱវាទក្រសួង
បានពិនិត្យចងក្រងបែបបទ សម្របសម្រួលចេញសេចក្តីសម្រេច ដូចខាងក្រោម៖
១.៥-ការងាររចនាសម្ព័ន្ធ និងការកសាងលិខិតបទដ្ឋាន
- បានពិនិត្យផ្ទៀងផ្ទាត់ លើសំណើសុំគ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ នៅតាមបណ្តាអង្គភាពនានា ចំណុះក្រសួងប្រចាំឆ្នាំ២០១៧-២០១៨។
២-ការលំបាក
ថ្វីបើមានការខិតខំប្រឹងប្រែងរបស់មន្ត្រីនាយកដ្ឋាន និងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួង យ៉ាងណាក៏ដោយ ក៏ការអនុវត្តន៍ភារកិច្ចទាំងនោះតែងជួបប្រទះនូវការលំបាក ស្មុគស្មាញជាច្រើនទៀត ដែលនឹងត្រូវ មានវិធានការមួយចំនួនសម្រាប់កែលម្អ និងដោះស្រាយបន្ថែមទៀត ដូចជា៖
៣-សន្និដ្ឋាន
នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៨នេះ ទោះបីមានជួបការលំបាកយ៉ាងណាក្តី ថ្នាក់ដឹកនាំនាយកដ្ឋានរួមផ្សំនិងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីរាជការក្រោមឱវាទនាយកដ្ឋាន បានខិតខំបំពេញភារកិច្ចធ្វើឲ្យអង្គភាពមានភាពរីកចម្រើនកាន់តែប្រសើរឡើង ជាពិសេសនាយកដ្ឋានសម្រេចបានស្នាដៃការងារចម្បងៗជាបន្តបន្ទាប់ ដែលបានកំណត់ក្នុងទិសដៅការងារឆ្នាំ២០១៧។
៤-ទិសដៅការងារអនុវត្ត