ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ការិយាល័យប្រព័ន្ធសេវាព័ត៌មានវិទ្យាកសិកម្ម នៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្រ្តផ្សព្វផ្សាយដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងទំនាក់ទំនង ដល់មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ក្រោម អធិបតីភាព លោក ជា សុខុន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ពៅ ធីតា អនុប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ។
វគ្គបណ្តុះបណ្តាលនេះក៏មានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង សរុបចំនួន ២២នាក់ ស្រី៨នាក់។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីកសាងសមត្ថភាពមន្រ្តីផ្សព្វផ្សាយកសិកម្ម និងមន្រ្តីពាក់ព័ន្ធ អំពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា និងទំនាក់ទំនង សម្រាប់ពង្រីកការងារផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយ៕