ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លើកទឹកចិត្តប្រជាសហគមន៍ក្នុងខេត្តចំនួន២ ធ្វើកសិកម្មបែបទំនើប ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់

ចេញ​ផ្សាយ​ ២០ មករា ២០២៤ 3424

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់ប្រជាសហគមន៍ ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ ធ្វើកសិកម្មបែបទំនើប ស្របតាមបច្ចេកទេស ដើម្បីប្រកួតប្រជែងលើទីផ្សារ និងទទួលបានតម្លៃខ្ពស់ ដោយក្រសួងជាអ្នករកទីផ្សារជូនពួកគាត់។

ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍ប្រាប់ប្រជាសហគមន៍សំបូរមានជ័យ ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំថា ការធ្វើកសិកម្មបែបទំនើប ស្របតាមបច្ចេកទេស មានសារៈសំខាន់។ សហគមន៍កសិកម្មទំនើបតម្រូវឱ្យប្រជាកសិករចូលរួមផលិតរួមគ្នា គ្រប់គ្រងរួមគ្នា ដើម្បីងាយស្រួលផ្គត់ផ្គង់លើទីផ្សារ និងផ្តល់ផលចំណេញច្រើន។  ករណីនេះ ឯកឧត្តម លើកទឹកចិត្តដល់ប្រជាសហគមន៍ និងប្រជាកសិករផ្សេងៗទៀត ស្ម័គ្រចិត្តរួមគ្នាចូលរួមក្នុងកម្មវិធីគោលនយោបាយកសិកម្មបែបទំនើបនេះ ទើបទទួលបានផលវិជ្ជមានខ្ពស់។

ឯកឧត្តមមានប្រសាសន៍បន្តថា បើប្រជាសហគមន៍ដែលធ្វើកសិកម្មបែបទំនើប ហើយត្រូវការដើមទុនធ្វើអាជីវកម្ម ក្រសួងមានគម្រោងហិរញ្ញវត្ថុ ដែលផ្តល់ការគាំទ្រចាប់ពីការកសាងផែនការអាជីវកម្ម ការផ្តល់ប្រាក់កម្ចី  ការគាំទ្រ ផ្តល់ជាអំណោយមូលធុន (បើគម្រោងវិនិយោគជាប់ នឹងទទួលបានអំណោយចំនួន៤០ភាគរយ នៃដើមទុនវិនិយោគសរុប និងជួយគាំទ្រស្វែងរកទីផ្សារជាដើម។

ចំពោះដើមទុនវិនិយោគនេះ ឯកឧត្តមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុសារណៈយោគយល់គ្នាមួយជាមួយធនាគារវីង ដោយធនាគារវីងបានតម្កល់លុយ៥លានដុល្លារ ទុកនៅក្រសួង សម្រាប់ផ្តល់កម្ចីជូនប្រជាសហគមន៍ និងកសិករ ក្នុងអត្រាការប្រាក់ទាប ចន្លោះពី៧ ទៅ៨ភាគរយ ក្នុងមួយឆ្នាំ ហើយកម្ចីនេះ មិនតម្រូវឱ្យដាក់វត្ថុបញ្ចាំអ្វីនោះទេ៕

Other News
ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២៤ 12

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវិញ្ញាសា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ

នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 215

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 275

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 249

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 242

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 274

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 267

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 299

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 454

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 474

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 482

សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារវ័យចាស់

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 500

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ (FAO)

នារសៀលថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​...