ព័ត៌មានផ្សេងៗទៀត
ថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការណ៍ជាមួយ ITECH ក្រោមការជួយឧបត្ថម្ភពី US DETRA បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ ក្រោមអធិបតីភាពឯកឧត្តម សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។