នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយធនាគារវិនយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការវិនិយោគ ក្នុងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងបើកទូលាយ និងត្រូវការការចូលរួមពីវិស័យឯកជន ក្នុងការផ្តល់កម្ចីដល់កសិករដែលមានអត្រាការប្រាក់ទាប ដែលបង្កលទ្ធភាពដល់កសិករយកទៅប្រើប្រាស់ក្នុងខ្សែច្រវាក់ផលិតកម្ម និងលទ្ធភាពសងត្រឡប់។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កន្លងមកក្រសួងបានចុះ MoU ជាមួយធនាគារ វីង ក្នុងផ្តល់កម្ចីដល់កសិករក្នុងអត្រាការប្រាក់ទាបត្រឹម ៧-៨%ប៉ុណ្ណោះ ដែលនេះជាគំរូមួយសម្រាប់ធនាគារផ្សេងៗអាចសហការធ្វើការងារជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា
លោក ឡាំ វ៉ាន់ហៃ នាយកប្រតិបត្តិ បានបញ្ជាក់ថា លោកទទួលយកអនុសាស្រ្តរបស់ឯកឧត្តមរដ្ឋមន្ត្រីដើម្បីសិក្សារពីលទ្ធភាពក្នុងការផ្តល់ប្រាក់កម្ចីដល់កសិករ៕