នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អញ្ចើញចុះពិនិត្យរបរភ្ញាស់កូនមាន់ខ្នាតតូចរបស់កសិករ ប៉ែន ចាន់ណា រស់នៅ ភូមិក្បាលដំរី ឃុំច្រេះ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ លោក ប៉ែន ចាន់ណា បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី ថាលោក បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៤ បច្ចុប្បន្ន ដែលមានទូភ្ញាស់៧ ក្នុង១ខែអាចភ្ញាស់បាន៣ពាន់កូន ហើយលក់ជូនប្រជាកសិករតាមបណ្តាភូមិ ឃុំ ស្រុក នៅក្នុងខេត្ត ។ កូនមាន់១ក្បាលអាចលក់ចេញបានតម្លៃ ៣៦០០រៀល ហើយក្នុង១ខែៗអាចរកចំណូលបានប្រមាណជា៦០ម៉ឺនរៀល។ លោកបានបន្ថែម ទៀតចាប់តាំងពីពេលគាត់ចាប់យកអាជីពនេះឃើញថាជីវភាពគ្រួសារមានការរីកចម្រើន ហើយក៏មានបំណងពង្រីកអាជីពនេះនាពេលអនាគតផងដែរ។ ឆ្លៀយយកឱកាសនេះលោក សូមថ្លែងអណរគុណដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ តាមរយមន្ទីរកសិកម្មខេត្ត ដែលបានជួយបណ្តុះបណ្តាលបច្ចេកទេស និងអប់រំណែនាំពីការងារច្បាប់ពាក់ពន្ធនានា។
មានមតិផ្តាំផ្ញើនាឱកាសនេះឯកឧត្តមរដ្ឋមន្ដ្រីសុំអោយមន្ទីរ ការិយាល័យជំនាញចុះមកជួយការងារបច្ចេកទេសបន្ថែមពិសេសការផ្សព្វផ្សាយអោយបានល្អ។ ខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីអោយអាជីពនេះមានការរីកចម្រើនជាបន្តបន្ទាប់។ មន្ទីរគួរតែធ្វើយ៉ាងណាជំរុញអោយមានសិប្បកម្មរបៀបនេះបានច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក ។