ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នាយកដ្ឋានផែនការនិងស្ថិតិ បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំធាតុចូល សម្រាប់ដាក់បញ្ចូលទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ជ.យ.អ.ជ) ២០១៩-២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(សាលប្រជុំនាយកដ្ឋានផែនការនិងស្ថិតិ) ក្រោមអធិបតីភាពឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមប្រតិភូរាជារដ្ឋាភិបាល អស់លោក លោកស្រីជាប្រធាន ព្រមទាំងមន្ត្រីទទួលបន្ទុកការងាររៀបចំផែនការ។