បន្ទាប់មកនៅព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៧ ដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា្របមាញ់ និង នេសាទ បានបន្តអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមអន្ទង់របស់លោកថូ វណ្ណា នៅភូមិក្តីត្នោត សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង។ លោកថូ វណ្ណាបានជម្រាបឯកឧត្តមរដ្ឋមន្រ្តីពីការងារបច្ចេកទេសចិញ្ចឹមទីផ្សារ និងការងារគ្រប់គ្រងសំខាន់ៗក្នុងកសិដ្ឋាន។ ក្នុង១ឆ្នាំអាចចាប់លក់បាន២ដង ក្នុង១ដងជាមធ្យមចាប់បានពី៧-១០ តោន ក្នុង១តោនលក់បាន ២០លានរៀល។
លោកបាន ប្រកាន់យកមុខរបរនេះ៧ឆ្នាំមកហើយ ២ឆ្នាំដំបូង បានគ្រាន់តែជាការដកពិសោធន៍ប៉ុណ្ណោះ។បច្ចុប្បន្នកសិដ្ឋានពុំទាន់មានលទ្ធភាពផលិតកូនទេ កូនដែលចិញ្ចឹកក្នុងកសិដ្ឋានសព្វថ្ងៃភាគច្រើនទិញពីបងប្អូនប្រជាកសិរនៅក្នុងតំបន់នេះផ្ទាល់។ ឯកឧត្តមរដ្ឋមន្រ្តីបានជូនមតិដល់ម្ចាស់កសិដ្ឋានអោយខិតខំបន្ថែមទៀត ព្រោះទីផ្សារអន្ទង់កំពុងតែពេញនិយម ហើយបានតម្លៃល្អ គួរជួយបង្ហាត់បង្រៀនដល់កសិករអោយចេះចិញ្ចឹមជាលក្ខណគ្រូសារ ហើយចុះកុងត្រាប្រមូលទិញវិញ ធ្វើបែបនេះគឺអាចជួយរកទីផ្សារជូនដៃគូផលិត និងជាពិសេសជួយបង្កើតមុខរបស់ដល់បងប្អូនប្រជាពលរដ្ឋ ក្រៅពីការងារស្រែចំការ។ទន្ទឹមនឹងនេះម្ចាស់កសិដ្ឋានកំពុងសិក្សាស្រាវជ្រាវដោយសហការជាមួយរដ្ឋបាលជលផលដើម្បីផលិតកូនដោយខ្លួនឯង ដោយមិនពឹងចាប់តាមបឹង ត្រពាំងពីធម្មជាតិ ធ្វើបានអាចរក្សារនិរន្តរភាពផលិតកម្មបានល្អនាពេលអនាគត។