Other News
នៅទីស្តីការក្រសួងកាលពីរសៀលថ្ងៃពុធ ១៤ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោកស្រី SUWANNA GAUNLETT នាយកអង្គការសម័្ពន្ធភាពសត្វព្រៃ និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារទាក់ទងនិងកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាមួយអង្គការសម័្ពន្ធភាពសត្វព្រៃដែលបាន ចាប់ផ្តើមតាំងពីឆ្នាំ២០០១ និងបញ្ហាមួយចំនួនទាក់ទងនិងគម្រោងដាំព្រៃឡើងវិញតាមរយៈការសហការវិនិយោគរដ្ឋ និងឯកជន។