នាព្រឹកថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរខេត្តកំពត និងបងប្អូនជនរួមជាតិ មានមហាកិត្តយសដ៏ឧត្តុងឧត្តម និងមនោសញ្ចេតនារំភើបរីករាយជាអនេកប្បការ ដែលព្រះរាជាអនុញ្ញាតបានសម្តែងនូវអភិវន្ទនាការ និងកត្តញ្ញូតាធម៌ដ៏ជ្រាល ជ្រៅបំផុតចំពោះព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងក្នុងពិធីរុក្ខទិវា នាឆ្នាំនេះ ដែល បានរៀបចំឡើងនៅភូមិព្រែក អំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ ក្នុងពិធីនេះក៏ មានការអញ្ជើញជាភ្ញៀវកិត្តិយសក្នុងទិវាដ៏មហានក្ខឬក្សជាប្រវត្តសាស្រ្តនេះផងដែរ រួមមានសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រីកិត្តិបណ្ឌិតហេង សំរិន ប្រធានរដ្ឋសភា សម្តេចចៅហ្វាវាំងគង់ សំអុល សម្តេចក្រឡាហោម ស ខេង ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវតំណាងស្ថាប័ននីតិ ប្បញ្ញតិ្ត ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវរដ្ឋមន្រ្តី ឯកឧត្តម លោក ជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឯកឧត្តម លោក ជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អាជ្ញាធរខេត្ត មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ សហភាព សហព័ន្ធយុវជន យុវជនកាកបាតក្រហម យុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណជាង ៥០០០នាក់ យ៉ាងច្រើនកុះករដែលញាំងឲ្យទិវានេះមានភាពមហោឡារិកក្រៃលែង។
សូមអនុញ្ញាតជម្រាបជូនថាកូនឈើគ្រប់ប្រភេទដែលបានយកមកថ្វាយ និងជូនក្នុងទិវានេះ មានដូចជាធ្នង់ កកោះ គីនីន ក្រញូង បេងចំនួន ១២៥០០ដើម ត្រូវបាន ដាក់ដាំលើផ្ឋៃដីចំនួន ១០ ហិកតា។