Other News
នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអ្នកជំនាញការកូរ៉េ ធ្វើបទបង្ហាញពីលទ្ធផលបឋមនៃការវាយតម្លៃលើទស្សនទានគម្រោង «ការកសាងទំនាក់ទំនងរវាងការស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយកសិកម្ម តាមរយៈអភិវឌ្ឍន៍ស្ថាប័ន និងធនធានមនុស្សនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម» នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្ដីរីករាយចំពោះកិច្ចសហការរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងភាគីកូរ៉េ លើគម្រោងទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស និងការផ្សព្វផ្សាយកសិកម្ម ដែលការងារនេះ មានទិសដៅស្របតាមគោលនយោបាយអាទិភាពរបស់ក្រសួង។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងស្វាគមន៍រាល់គម្រោងអភិវឌ្ឍដែលមានលក្ខណៈសមស្រប ឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា៕