ព័ត៌មានផ្សេងៗទៀត
ថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយសហការី បានចូលជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុន តុង យាន ដែលបានបោះទុន លើការចិញ្ចឹមគោយកទឹកដោះ និងផលិតស្រា ដើម្បីផលិតជីធម្មជាតិ ផ្គត់ផ្គង់ការដាំដំណាំហូបផ្លែ និងស្រូវ នៅខេត្តហ្គាងស៊ី។ សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ន ក្រុមហ៊ុនតុង យាន អាចផលិតស្រាអង្ករបានប្រមាណជា ១៥ ០០០ តោន/ឆ្នាំ និងចិញ្ចឹមគោចំនួន ជាង ៥ ០០០ ក្បាល ដោយមានបុគ្គលិក ចំនួន ៦០០ នាក់ ។ លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ឲ្យដឹងផងដែរថា បានប្រើប្រាស់ដីសរុបប្រមាណជា ជាង ៣ ០០០ ហត ហើយអាចទទួលបានប្រាក់ចំណូល សរុបដែលទទួលបានប្រមាណជា ៥០លានដុល្លារក្នុងមួយឆ្នាំ ។