ព័ត៌មានផ្សេងៗទៀត
ខេត្តកំពង់ចាម៖ ថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមនិងជួយរៀបចំពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់ស្រូវចំណីរវាងក្រុមអ្នកផលិត និងរោងម៉ាស៊ីនភូមិយើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម។ សូមបញ្ជាក់ផងដែរថា សម្រាប់ការចុះកិច្ចសន្យាសរុបចំនួន ១០កិច្ចសន្យា ដោយមានកសិករចូលរួមចំនួន ៤៣៣គ្រួសារ ផ្ទៃដីសរុប ៦០៣ហិកតា និងទិន្នផលស្រូវរំពឹងទុកចំនួន ២ ៣៣៨តោន។