នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅស្រុកមេមត់ខេត្តត្បូងឃ្មុំ មានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ទីស្នាក់ការសហគមន៍កសិកម្មម្រេចធម្មជាតិ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានសមាជិកសហគមន៍ម្រេចចំនួន ៣០០ នាក់ ។
សូមបញ្ជាក់ថា សហគមន៍កសិកម្មសរីរាង្គគគីរ មេមង និងសហគមន៍កសិកម្មធម្មជាតិទ្រៀត មេមត់ ខេត្តត្បូងឃ្មុំ បានបង្កើតឡើងដោយមានកិច្ចសហការយ៉ាងជិតស្និត រវាងអាជ្ញាធរដែនដី និងមានការជួយឧបត្ថម្ភបច្ចេកទេស និងសំភារៈពីវិទ្យស្ថានស្រាវជ្រាវអភិវឌ្ឍន៍ (CIRD) ដែលបានផ្តល់ថវិកាពីរដ្ឋាភិបាលស្វិស តាមរយៈអង្គការ HEKS ចាប់តាំងពីឆ្នាំ២០១៥ ក្នុងក្របខ័ណ្ឌនៃគម្រោង លើកកម្ពស់ខ្សែចង្វាក់ផលិតកម្មម្រេចមេមត់ ក្នុងគោលបំណង បង្កើនប្រាក់ចំណូលកែលម្អជីភាពរស់នៅរបស់គ្រួសារកសិករម្រេចខ្នាតតូចនៅស្រុមេមត់ តាមរយៈការផ្តល់សេវាបច្ចេកទេសសមស្របលើការដាំដុះ ថែទាំ ប្រមូលផល និងកែឆ្នៃ ប្រកបដោយគុណភាពនិងសុវត្តិភាព ឆ្លើយតបទៅនឹងទីផ្សារអ៊ឺរ៉ុប។