Other News
នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមញ់ និងនេសាទ រួមជាមួយឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំអង្គភាពពាក់ព័ន្ធ បានចុះពិនិត្យមើលវឌ្ឍនភាពនៃការវិនិយោគសម្បទានដីសេដ្ឋកិច្ច របស់ក្រុមហ៊ុន ស៊ី អេ ឌី អាយ លើការដាំដុះដំណាំឧស្សាហកម្ម លើផ្ទៃដីចំនួន ៨ ៣២០ ហត ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ ខេត្តព្រះវិហារ (អតីភាពគ្រប់គ្រងដោយក្រសួងបរិស្ថាន) ។ សូមបញ្ជាក់ថា ក្រុមហ៊ុនបានធ្វើការដាំដុះពោត ឆ្លះជាមួយនិងសណ្តែកសៀង មួយឆ្នាំ២ដង ចំនួសការដាំដុះកៅស៊ូ ។បច្ចុប្បន្នបានធ្វើការដាំដុះលើផ្ទៃដីប្រមាណ ១ ៣៥០ ហត ដោយឡែកឆ្នាំកន្លងទៅបានដាំដុះពោត សាកល្បងលើផ្ទៃដីប្រមាណជា ២០០ ហត ដែលទទួលបានទិន្នផលចំនួន ៦ តោនក្នុងមួយ ហត សង្ឃឹមឆ្នាំ នេះនឹងទទួលបានផល ៦,៦ តោនក្នុងមួយហិកតា។