នៅថ្ងៃទី ៣១ មករា ២០២៤ នេះ ក្រុមការងារចម្រុះសម្របសម្រួលច្រវាក់តម្លៃកសិផល នៃក្រសួងកសិកម្ម និងក្រសួងពាក់ព័ន្ធ បានប្រជុំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិភាក្សាវាយតម្លៃលើស្ថានភាពវិស័យស្រូវអង្ករ នាពេលបច្ចុប្បន្ន និងនិន្នាការខាងមុខ ជាពិសេសឆ្នាំ២០២៤ ដើម្បីលើកស្ទួយផលិតកម្ម រក្សាតម្លៃលើទីផ្សារសមរម្យជូនកសិករ។
កិច្ចប្រជុំនេះ មានសមាសភាពចូលរួម ពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម សហព័ន្ធស្រូវអង្ករ សម្ព័ន្ធសហគមន៍កសិកម្ម។
ក្នុងកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធ បានលើកប្រធានបទសំខាន់មកពិភាក្សា និងវាយតម្លៃលេីស្ថានភាពវិស័យស្រូវអង្ករ រក្សាតម្លៃនាពេលបច្ចុប្បន្នភាព និងនិន្នាការខាងមុខ ជាពិសេសស្ថានភាពក្នុងឆ្នាំ២០២៤ ដេីម្បីរៀបចំឲ្យមានវិធានការគាំទ្រសមស្របណាមួយដែលជួយលេីកស្ទួយផលិតកម្ម ទីផ្សារ រក្សាស្ថិរភាពថ្លៃស្រូវអង្ករក្នុងកម្រិតសមរម្យជូនទាំងកសិករ និងអ្នកទទួលទាន និងធានាបាននូវសន្តិសុខស្បៀង៕