Other News
នៅសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ចាប្រមាញ់ និងនេសាទ បានបន្តអញ្ជើញចុះពិនិត្យការចិញ្ចឹមមាន់ របស់កសិករនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។
ក្រុមកសិករបានទទួលការបណ្តុះបណ្តាលពីបច្ចេកទេសចិញ្ចឹមមាន់ពូជថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុដូចជាការរៀបចំទ្រុងចិញ្ចឹម ការផលិតចំណីសិរីរាង្គ និងការចាក់វាក់សាំងការពារជំងឺជាដើម ដែលបច្ចេកទេសទាំងនេះបានជំរុញអោយក្រុមកសិករទទួលបានការបង្កើនការចិញ្ចឹមពីចំនួន ២០ក្បាល រហូតដល់ ជាង៥០០ក្បាល ហើយជីវភាពរបស់ពួកគាត់ក៏មានភាពប្រសើរឡើងផងដែរ ដោយក្នុងមួយខែគាត់អាចរកចំណូលបានជាង ១ លានរៀល លើសពីនេះគាត់បានផ្ទេរចំណេះដឹងនេះជូនប្រជាកសិករនៅក្នុងភូមិរបស់គាត់បានចំនួនជាង ២០ គ្រួសារផងដែរ ។