Other News
រសៀលថ្ងៃច័ន្ទ ២កើត ខែពិសាខ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារវ៉ាន់ដាវីស្តា ទីក្រុងណាន់នីង ខេត្តហ្គាងស៊ី សាធារណរដ្ឋប្រជាមានិតចិន លោក Wang Wenbiao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន E-Lion Resource Group បានរៀបចំកិច្ចប្រជុំស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន មកកាន់ប្រទេសចិន និងដើម្បីរាយការណ៍ពីវឌ្ឍនៈភាពនៃការសិក្សាបុរេសមិទិ្ធលទ្ធភាពគម្រោង ស្តារព្រៃឈើនិងឧទ្យានអេកូឡូស៊ីឡើងវិញរួមគ្នានៅកម្ពុជា។ គួររំឭកថានៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ កន្លងមក នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានពិធីចុះហត្ថលេខាលើអនុស្សារណយោគយល់គ្នាស្តីពីការរៀបចំសិក្សាសិមិទ្ធិលទ្ធភាពនៃការស្តារព្រៃឈើនិងឧទ្យានអេកូឡូស៊ីឡើងវិញរួមគ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន Elian Resource Group។