ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងអមដំណើរដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យប្រធានក្រុមហ៊ុន Green Leader holding Group Co. LTD.ចូលជួបសម្តែងការគួរសមនិងរាយការណ៍ពីវឌ្ឍនភាពនៃការវិនិយោគ លើការដាំដុះដំឡូងមី កែឆ្នៃ និងការនាំចេញផលិតផលម្សៅមី និងប្រេងអេតានុល ។ សូមបញ្ជាក់ថាក្រុមហ៊ុននេះនិងសាងសាងរោងចក្រចំនួន ៥ នៅក្នុងឆ្នាំ ២០១៨ ហើយមានផែនការសាងសង់រោងចក្រឲ្យបានចំនួន ១០ នៅឆ្នាំ ២០២០ ដែលអាចផលិតម្សៅមីរហូតដល់ ២ លានតោន សម្រាប់នាំចេញ។