ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី «ពង្រឹងការគ្រប់គ្រងជលផលសមុទ្រតាមរយៈការតាមដាន ត្រួតពិនិត្យ និងឃ្លាំមើលតាមបែបឌីជីថល» និងកាត់ខ្សែបូរ ប្រគល់មន្ទីរពិសោធន៍​ចល័តផ្នែកសុខភាពវារីសត្វ នៅខេត្តព្រះសីហនុ

ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 379

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព​ក្នុងកម្មវិធី «ពង្រឹងការគ្រប់គ្រងជលផលសមុទ្រតាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលតាមបែបឌីជីថល» និងពិធីកាត់ខ្សែបូរ ប្រគល់មន្ទីរពិសោធន៍ចល័តផ្នែកសុខភាពវារីសត្វ នៅខេត្តព្រះសីហនុ។
កម្មវិធីដែលរៀបចំនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នេសាទសមុទ្រ (MaFReDI) មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម តំណាង​រដ្ឋបាល​ជលផល លោក Koen Everaert លេខាធិការទី១ និងជាអនុ​ប្រធានកិច្ច​សហ​ប្រតិបត្តិការ សហភាពអឺរ៉ុប លោកស្រី Rebekah Bell ប្រធាន​អង្គការ FAO ប្រចាំកម្ពុជា តំណាងទីភ្នាក់​ងារ​អភិវឌ្ឍន៍បារាំង ដៃគូ​អភិវឌ្ឈន៍តំណាង​អង្គការស្ថាប័នពាក់ព័ន្ធផ្សេង សរុបអ្នកចូលរួម​ប្រមាណជិត១០០នាក់។
ថ្លែងក្នុងអង្គពិធី ឯកឧត្តម ប្រាក់ ដាវីដ បានគូសបញ្ជាក់ថា ពិធីនេះ​បង្ហាញ​សមិទ្ធផលសំខាន់ៗ ទាក់ទងនឹងកិច្ចការគ្រប់គ្រងជលផលសមុទ្រ និងតំបន់​ឆ្នេរតាមប្រព័ន្ធឌីជីថល សំដៅធានាបាននូវតម្លាភាព និងការ​ទទួល​ខុសត្រូវខ្ពស់។ កម្ពុជាក៏បានដាក់ចេញ នូវផែនការសកម្មភាព​ត្រួតពិនិត្យ ដែលបង្ហាញពីការប្តេជ្ញាចិត្ត​ខ្ពស់របស់​ខ្លួន ក្នុងការអនុវត្ត កាតព្វកិច្ចអន្តរជាតិ ក្នុងការធានាការពារធនធានជលផលឱ្យបានឋិតថេរ គង់វង្ស។
នៅចុងបញ្ចប់ឯកឧត្តម បានថ្លែង អំណរគុណដល់ សហភាពអឺរ៉ុប អង្គការ FAO ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដៃគូនានា រដ្ឋបាលជលផល អាជ្ញាធរ​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មន្ត្រីជំនាញ ប្រជានេសាទ សហគមន៍​នេសាទ និងអាជីវករ ដែលធ្វើអាជីវកម្មផល និងផលិតផលជលផល ចំពោះកិច្ចសហការល្អក្នុងការអនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផល សម្រេចបានលទ្ធផលជាទីមោទនៈ និងបន្តរួបរួមគ្នា​ដើម្បីធានាថា ធន​ធាន​ជលផលផ្តល់ផលប្រយោជន៍ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 294

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយបង្ការ ទប់ស្កាត់ និងការជួញដូរគ្រឿងញៀន ដល់មន្រ្តីរាជការ សាស្រ្តាចារ្យ និងនិស្សិត នៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមគង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 295

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាល​ជលផលព្រៃវែង ចុះប្រតិបត្តិការ​ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅស្រុកពាមរក៍ ខេត្តព្រៃវែង

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម​រដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលព្រៃវែង...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 292

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្មពួក បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ក្រុមការងារ និងសប្បុរសជនចែកជូនបងប្អូនភៀសសឹក

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងក្រុមការងាររដ្ឋបាលស្រុកថ្មពួកគ្រប់លំដាប់ថ្នាក់...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 289

ឯកឧត្តមរដ្ឋលេខាធិការ កែវ អូម៉ាលីស្ស អញ្ជើញដឹកនាំក្រុមការងារបន្តនាំយកនូវអំណោយចែកជូនបងប្អូនប្រជាជនភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក អមដំណើរដោយ ឯកឧត្តម សួន...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 327

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតនៅសមរភូមិជួរមុខ

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ព...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 302

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល​ អញ្ជើញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពីក្រុមហ៊ុន​ អ៊ឺម​ សុផាន់ណារិទ្ធ​ អ៊ីមផត​ អិចផត​ ឯ.ក

នាព្រឹកថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ អ៊ឺម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 290

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់

នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 294

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងអាជ្ញាធរភូមិ-ឃុំ បានបន្តនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ចែកជូនប្រជាជនដែលបានភៀសខ្លួនមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងអាជ្ញាធរភូមិ-ឃុំ បានបន្តនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ចែកជូនប្រជាជនដែលបានភៀសខ្លួនមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងស្រុកអូរជ្រៅ...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 294

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្មពួក បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ក្រុមការងារ និងសប្បុរសជនចែកជូនបងប្អូនភៀសសឹក

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្រុមការងារសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូ...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 274

ឯកឧត្តមរដ្ឋលេខាធិការ​ ឃុន សាវឿន អញ្ជើញទទួលអំណោយសម្រាប់ចែកជូនកងទ័ព និងប្រជាពលរដ្ឋភៀសសឹក​ នៅខេត្តសៀមរាប

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 290

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំក្រុមការងារ​ ពិនិត្យការបំពាក់ឧបករណ៍ប្រព័ន្ធតាមដាននាវា (VMS) នៅខេត្តព្រះសីហនុ

នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមការងារ​ចូល​រួមក្នុងបទបង្ហាញ បំពាក់ឧបករណ៍ប្រព័ន្ធតាមដាននាវា...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 344

«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ​ ជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹក»

នាថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២៥​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត...