ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងប្រតិភូអមដំណើរ បានអញ្ជើញចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងប្រធានបទនៃចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភ (Scaling Up Nutrition Movement) ជាមួយ លោកស្រី Gerda Verburg អគ្គលេខាធិការរងអង្គការសហប្រជាជាតិ

ចេញ​ផ្សាយ​ ២៥ តុលា ២០១៨ 3879

នៅរសៀលថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ បានអញ្ជើញចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងប្រធានបទនៃចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភ (Scaling Up Nutrition Movement) ជាមួយ លោកស្រី Gerda Verburg អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាអ្នកសម្របសម្រួលចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភ។
សូមបញ្ជាក់ថា ចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភនេះ ជាចលនានៃទស្សនវិស័យក្នុងការធានានូវការកាត់បន្ថយទាំងស្រុងនូវកង្វះអាហារូបត្ថម្ភត្រឹមឆ្នាំ២០៣០ ដែលទាមទារឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធដូចជា រដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន គ្រឹះស្ថានស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមដោះស្រាយនូវបញ្ហាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ តាមការសិក្សារបស់សេដ្ឋវិទូមួយចំនួនបានបង្ហាញថាការកាត់បន្ថយកង្វះអាហារូបត្ថម្ភបានផ្តល់នូវផលប្រយោជន៍ជាច្រើនដូចជា ការកើនឡើងនូវផលិផលក្នុងស្រុកសរុប ទប់ស្កាត់បាននូវមរណៈភាពកុមារប្រចាំឆ្នាំពីកង្វះអាហារូបត្ថម្ភ ការប្រសើរឡើងនូវគុណភាពអប់រំ ការកើនឡើងនូវប្រាក់បៀរវត្ស កាត់បន្ថយភាពក្រីក្រតាមវ័យ និងការកើនឡើងនូវចំនួនស្រ្តីក្នុងការធ្វើអាជីវកម្ម។
មានប្រសាសន៍នៅក្នុងកិច្ចជំនួបនេះ លោកស្រី Gerda Verburg បានបង្ហាញនូវទស្សនៈវិជ្ជមានជាច្រើននៅកម្ពុជាក្នុងការអភិវឌ្ឍន៍នូវវិស័យកសិកម្ម ជាពិសេសទៅលើការអភិវឌ្ឍន៍ និងវិនិយោគផ្នែកសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ព្រោះកម្ពុជាជាទឹកដីដែលអំណោយផលសម្រាប់វិស័យកសិកម្ម។ លោកស្រីក៏បានសង្កត់ធ្ងន់ទៅលើការរៀបចំប្រព័ន្ធស្បៀងអាហារ រវាងកសិកម្ម ជលផល និងព្រៃឈើ នៅកម្ពុជាដោយត្រូវធ្វើការកំណត់ភូមិសាស្រ្តនៃការអភិវឌ្ឍន៍ ការកំណត់ប្រភេទដំណាំ ការពិនិត្យមើលស្ថានភាពនៃការគ្រប់គ្រងទឹក ស្ថានភាពនៃការប្រែប្រួលអាកាសធាតុ និងប្រព័ន្ធជីវចម្រុះ ដើម្បីធ្វើការវាយតម្លៃនូវសក្តានុពលនៃការអភិវឌ្ឍន៍និងការវិនិយោគ។ លោកស្រីបានបន្តថា យើងត្រូវរួមគ្នាគាំទ្រដល់ភាពជាដៃគូនៃចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភ ដោយចាប់ផ្តើមពីតម្រង់ទិសតាមប្រទេសនីមួយៗ ដើម្បីចូលរួមកាត់បន្ថយភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភនៅក្នុងឆ្នាំ២០៣០ ទាំងអស់គ្នា។ នាពេលខាងមុខ អង្គការសហប្រជាជាតិ នឹងមានរៀបចំវគ្គបណ្តុះបណ្តាលអំពីការកាត់បន្ថយភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ នៅទីក្រុងបាងកក ហើយលោកស្រី សង្ឃឹមថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងចាត់មន្រ្តីបង្គោលចូលរួមផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានផ្តល់កិច្ចសហការល្អជាមួយកម្ពុជា ហើយឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងនូវការស្វាគមន៍ចំពោះគម្រោងអភិវឌ្ឍនានា និងការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះកម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងតំបន់កំពុងផ្តោតលើការយកចិត្តទុកដាក់ក្នុងការពង្រឹងសន្តិសុខស្បៀង សុវត្ថិភាព និងគុណភាពចំណីអាហារ ដើម្បីចូលរួមចំណែកសម្រេចឲ្យបាននូវទស្សនវិស័យសាកលក្នុងការកាត់បន្ថយភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ក៏ដូចជាកាត់បន្ថយនូវភាពក្រីក្រ និងភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋផងដែរ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់ទៅលើការលើកទឹកចិត្តដល់វិស័យឯកជន ជាពិសេសការវិនិយោគទៅលើវិស័យកសិកម្ម ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏មានឆន្ទះក្នុងការសហការ និងគាំទ្រដល់គម្រោងអភិវឌ្ឍ និងការវិនិយោគកសិកម្មនៅកម្ពុជា ព្រោះកម្ពុជាត្រូវការធនធានជាច្រើនទៀតដើម្បីពង្រឹកសក្តានុពលទាំងក្នុងផលិតកម្ម ការកែច្នៃ និងនាំចេញនូវផលិតផលកសិកម្ម។ ចំពោះវគ្គបណ្តុះបណ្តាលស្តីពីការកាត់បន្ថយភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចាត់ចែងទៅតាមការអញ្ជើញរបស់អង្គការសហប្រជាជាតិ ហើយឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យអង្គការសហប្រជាជាតិបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់ជិតស្និទ្ធបន្ថែមទៀតក្នុងការជំរុញចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភនៅកម្ពុជា។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 54

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តីភាព​បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និង​សុវត្ថិភាពការងារក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» មកពីតំបន់មេគង្គក្រោម និងតំបន់ឆ្នេរ

នៅថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 44

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចុះសួរសុខទុក្ខកងការពារព្រំដែនលេខ ៥០៣ និងកងកម្លាំងជួរមុខ

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 64

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំ​កិច្ច​ប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង PEARL ពិនិត្យវឌ្ឍនភាព និង​បញ្ហាប្រឈមនានា

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 61

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី២​ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 63

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា

នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 61

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៨០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 416

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីផលិតកម្មដំណាំស្វាយចន្ទីដែលធន់នឹងអាកាសធាតុ នៅខេត្តកំពង់ធំ

នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹក (CaWSIP-MAFF) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 363

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញចុះតាមដាន និងពិនិត្យវឌ្ឍនភាពការងារតាមសត្តឃាតដ្ឋានប្រភេទ “ខ” និងកសិដ្ឋានចិញ្ចឹមសត្វ ក្នុងខេត្តពោធិ៍សាត់

នៅថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 402

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា

នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 509

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំគណៈប្រតិភូ ជួប​សួ​រសុខ​ទុក្ខ ថ្នាក់ដឹកនាំ នាយទាហាន កងវរសេនាតូចព្រំដែនលេខ​៣៣៣ នៃតំបន់ប្រតិបត្តិការសឹករង ខេត្តតាកែវ

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អញ្ជើញដឹកនាំគណៈប្រតិភូស្ថាប័នដៃគូ​សម្ព័ន្ធ​មេត្រីភាពនៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 392

ការកែច្នៃសំណាញ់នេសាទឈប់ប្រើប្រាស់ ទៅជាឱកាសលើកកម្ពស់ជីវភាពសហគមន៍កោះស្តេច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានអគ្គនាយកដ្ឋានជលផល ជាសេនាធិកា បានគាំទ្រនិងសហការ ជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ ដើម្បីដាក់ឱ្យដំណើរការគម្រោងដឹកនាំដោយសហគមន៍ស្ត្រី...
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 428

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជួបសំណេះ​សំណាល​ជាមួយកងទ័ពកងរវសេនាតូចការពារព្រំដែនលេខ ៥០២ នៅខេត្តបាត់ដំបង មុនឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម​សួន សេរី អនុរដ្ឋលេខាធិការ ឯកឧត្តម ង៉ោ ប៊ុនថាន...