ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យស្ថានភាពនេសាទ និងបង្រ្កាបបទល្មើសជលផលខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង

ចេញ​ផ្សាយ​ ២៥ វិច្ឆិកា ២០២៥ 1060

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះបំពេញបេសកកម្ម និងត្រួតពិនិត្យឧបករណ៍នេសាទលក្ខណៈគ្រួសារក្នុងរដូវបើកនេសាទ នៅភូមិសាស្ត្រស្រុកក្រគរខេត្តពោធិ៍សាត់ និងស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំង។ 
បេសកកម្មនេះ អមដំណើរដោយ  នាយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងទន្លេសាប នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អភិបាលរងនៃគណ:អភិបាលស្រុកក្រគរ កងកម្លាំងយោធាភូមិភាគ៥(កងពល៥៣) កម្លាំងប្រតិបត្តិការសឹករងពោធិ៍សាត់ កងរាជអាវុធហត្ថខេត្ត។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ជាលទ្ធផល ក្រុមការងារបានបង្រ្កាបបទល្មើសជលផលបានចំនួន ២ករណី ឧបករណ៍នេសាទខុសច្បាប់រុះរើបំផ្លាញចោលរួមមាន របាំងសាច់អួនក្រឡាញឹកប្រវែង ១៥០ម៉ែត្រ  លូកងសាច់អួនក្រឡាញឹក ចំនួន២គ្រឿង និងដកបង្គោលឈ្នក់ចំនួន ៣កន្លែង ស្មើនឹង ៣៦ដើម។
ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ែន ផល្លីកា បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់មន្រ្តី អង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ជាពិសេសកងកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងការបង្រ្កាប ដោយបានកត់សម្គាល់ឃើញថាឧបករណ៍ខុសច្បាប់មានការថយចុះច្រើន និងប្រជានេសាទយល់ដឹងពីការប្រើប្រាស់ឧបករណ៍នេសាទនារដូវបើកនេសាទនេះជាដើម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 98

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តីភាព​បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និង​សុវត្ថិភាពការងារក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» មកពីតំបន់មេគង្គក្រោម និងតំបន់ឆ្នេរ

នៅថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 85

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចុះសួរសុខទុក្ខកងការពារព្រំដែនលេខ ៥០៣ និងកងកម្លាំងជួរមុខ

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 112

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំ​កិច្ច​ប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង PEARL ពិនិត្យវឌ្ឍនភាព និង​បញ្ហាប្រឈមនានា

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 103

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី២​ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 112

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា

នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 108

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៨០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 454

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីផលិតកម្មដំណាំស្វាយចន្ទីដែលធន់នឹងអាកាសធាតុ នៅខេត្តកំពង់ធំ

នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹក (CaWSIP-MAFF) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 393

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញចុះតាមដាន និងពិនិត្យវឌ្ឍនភាពការងារតាមសត្តឃាតដ្ឋានប្រភេទ “ខ” និងកសិដ្ឋានចិញ្ចឹមសត្វ ក្នុងខេត្តពោធិ៍សាត់

នៅថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 433

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា

នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 539

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំគណៈប្រតិភូ ជួប​សួ​រសុខ​ទុក្ខ ថ្នាក់ដឹកនាំ នាយទាហាន កងវរសេនាតូចព្រំដែនលេខ​៣៣៣ នៃតំបន់ប្រតិបត្តិការសឹករង ខេត្តតាកែវ

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អញ្ជើញដឹកនាំគណៈប្រតិភូស្ថាប័នដៃគូ​សម្ព័ន្ធ​មេត្រីភាពនៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 420

ការកែច្នៃសំណាញ់នេសាទឈប់ប្រើប្រាស់ ទៅជាឱកាសលើកកម្ពស់ជីវភាពសហគមន៍កោះស្តេច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានអគ្គនាយកដ្ឋានជលផល ជាសេនាធិកា បានគាំទ្រនិងសហការ ជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ ដើម្បីដាក់ឱ្យដំណើរការគម្រោងដឹកនាំដោយសហគមន៍ស្ត្រី...
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 455

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជួបសំណេះ​សំណាល​ជាមួយកងទ័ពកងរវសេនាតូចការពារព្រំដែនលេខ ៥០២ នៅខេត្តបាត់ដំបង មុនឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម​សួន សេរី អនុរដ្ឋលេខាធិការ ឯកឧត្តម ង៉ោ ប៊ុនថាន...