ការពង្រឹងទំនាក់ទំនងរវាង រដ្ឋបាលជលផល និងសាកលវិទ្យាល័យ ដើម្បីបង្កើន ប្រសិទ្ធភាពក្នុងការគ្រប់គ្រងជលផល

ចេញ​ផ្សាយ​ ២៦ មករា ២០២៤ 5808

រដ្ឋបាលជលផល ( FiA ) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងសាកលវិទ្យាល័យចំនួនបួន បានរៀបចំសិក្ខាសាលាស្តីពីកម្មវិធី CAPFISH-Capture គាំទ្រដល់ការសិក្សាស្រាវជ្រាវ និងការអប់រំផ្នែកវិទ្យាសាស្ត្រជលផល៖ អបអរសាទរខួប២ឆ្នាំនៃភាពជាដៃគូ” នៅថ្ងៃទី២៥
ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ (Sunway Hotel Phnom Penh) ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងជលផល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអប់រំ និងការសិក្សាស្រាវជ្រាវ។ 

ភាពជាដៃគូនេះបង្ហាញថា រដ្ឋបាលជលផល និងអង្គការFAO បានគាំទ្រដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម  វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងសាកលវិទ្យាល័យក្រចេះ ចាប់តាំងពីឆ្នាំ២០២២ តាមរយៈគំនិតផ្តួចផ្តើមចំនួនបី គឺកម្មវិធីនិសិ្សតហាត់ការជាមួយខណ្ឌរដ្ឋបាលជលផល ការគាំទ្រដល់ការកែលំអ ​និងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាសម្រាប់បរិញ្ញាបត្រវិទ្យាសាស្ត្រជលផល និងកម្មវិធីទស្សនកិច្ចសិក្សារបស់និសិ្សត។

គំនិតផ្តួចផ្តើមទាំងបីខាងលើ ត្រូវបានអនុវត្តក្រោមមូលនិធិសហភាពអឺរ៉ុប ដែលគាំទ្របច្ចេកទេសដោយអង្គការFAO ក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និង​​​បរិយាបន្ន​ ផ្នែកនេសាទ (CAPFISH-Capture)។ គំនិតផ្តួចផ្តើមទាំងនេះ សំដៅធ្វើឱ្យប្រសើរឡើង​នូវចំណេះដឹងសម្រាប់​ការគ្រប់គ្រង​ជលផល ដោយគាំទ្រដល់សកម្មភាពសិក្សាស្រាវជ្រាវដែលជាអាទិភាព។ សិក្ខាសាលានេះ ជាវេទិកាមួយសម្រាប់អ្នកពាក់ព័ន្ធក្នុងការវិភាគអំពីវឌ្ឍនភាព និងសមិទ្ធផលនៃគំនិតផ្តួចផ្តើមទាំងនេះ។

លោក Everaert Koen អនុប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា"ការគាំទ្រដល់កម្មវិធីនិស្សិតហាត់ការក្នុងវិស័យជលផល គឺសំដៅកសាងសមត្ថភាពដល់អ្នកបច្ចេកទេស និងអ្នកវិទ្យាសាស្ត្រជំនាន់ថ្មី សម្រាប់ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាពនៅកម្ពុជា "។

សម្រាប់កម្មវិធីនិស្សិតហាត់ការ និស្សិតម្នាក់ៗទទួលបានថវិកាចំនួន ៣ 000 ដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់ការ សិក្សាស្រាវជ្រាវរយៈពេល៦ខែដំបូង ព្រមទាំងថវិកាឧបត្ថម្ភប្រចាំខែចំនួន ៥00 ដុល្លារសហរដ្ឋអាមេរិករយៈពេល​៦ខែបន្ទាប់ សម្រាប់ការចំណាយលើការស្នាក់នៅ និងម្ហូបអាហារកំឡុងពេលនិសិ្សតកំពុងហាត់ការនៅតាមខណ្ឌរដ្ឋបាលជលផល។

កម្មវិធីនិស្សិតហាត់ការនេះ បានគាំទ្រដល់និស្សិតចំនួន ៣៧នាក់ មកពីសាកលវិទ្យាល័យទាំងបួនខាងលើ ដើម្បីធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទដែលទាក់ទងវិស័យជលផល ដោយបានពិគ្រោះយោបល់ និងស្នើឡើងដោយខណ្ឌរដ្ឋបាលជលផលនៅទូទាំង២០ខេត្តនៅតំបន់ឆ្នេរ និងតំបន់
ទឹកសាប។

ឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល មានប្រសាសន៍ថា៖ “កម្មវិធីនិស្សិតហាត់ការនេះ អនុញ្ញាតឱ្យនិស្សិតបានសិក្សារៀនសូត្រប្រកបដោយលក្ខខណ្ឌវិជ្ជាជីវៈ ហើយនៅតាមបណ្តាខណ្ឌរដ្ឋបាលជលផលក៏ទទួលបានអត្ថប្រយោជន៍ជាកម្លាំងការងារបន្ថែម និងចំណេះដឹងថ្មីៗពីនិស្សិតផងដែរ។ តាមរយៈកម្មវិធីនេះនិសិ្សត និងខណ្ឌរដ្ឋ​បាលជលផល បានចូលរួមចំណែកដល់ការគ្រប់គ្រងជលផលឱ្យកាន់តែប្រសើរឡើង។ ចក្ខុវិស័យរបស់រដ្ឋបាលជលផល គឺអភិវឌ្ឍការគ្រប់គ្រងជលផលតាមបែបវិទ្យាសាស្ត្រក្នុងរយៈពេលវែង ទន្ទឹមនឹងការកសាងសមត្ថភាពរបស់មន្ត្រីដែរ” ។

ម្យ៉ាងវិញទៀត ការគាំទ្រដល់ការកែលំអកម្មវិធីសិក្សាផ្នែកជលផល គឺធ្វើឡើងតាមរយៈការពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយសាកលវិទ្យាល័យចំនួនបួនខាងលើ។ ការកែលំអកម្មវិធីសិក្សា គឺដើម្បីធានាថា សាកលវិទ្យាល័យនឹងផ្តល់នូវការអប់រំប្រកបដោយគុណភាពក្នុងវិស័យជលផល ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ ការកែលំអកម្មវិធីសិក្សាផ្នែកជលផលនេះ នឹងរួមចំណែកដល់ការលើកកម្ពស់ការគ្រប់គ្រងជលផលក្នុងប្រទេស តាមរយៈការបង្កើត និងកសាងសមត្ថភាពចំណេះដឹង និងជំនាញដែលពាក់ព័ន្ធវិស័យជលផលដល់អ្នកជំនាន់ក្រោយ ។

លោកសាស្ត្រាចារ្យរង បណ្ឌិត ហួន ថាវរៈ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានប្រសាសន៍ថា “ការគាំទ្រដល់កម្មវិធីសិក្សារបស់សាកលវិទ្យាល័យក្នុងវិស័យជលផល បានអនុញ្ញាតឱ្យធ្វើបច្ចុប្បន្នភាពខ្លឹមសារនៃវគ្គសិក្សា និងមេរៀនសម្រាប់បង្រៀនខណៈពេលដែលការកែលំអនឹងមានការផ្លាស់ប្តូរដើម្បីឆ្លើយតបតម្រូវការក្នុងវិស័យនេះ។  និស្សិតដែលសិក្សានៅសាកលវិទ្យាល័យ នឹងទទួលបានចំណេះដឹង និងជំនាញថ្មីៗ សម្រាប់តម្រូវការទីផ្សារការងារពេលបច្ចុប្បន្ន។ ដំណើរការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាដែលគាំទ្រដោយសហភាពអឺរ៉ុប បានគ្របដណ្តប់ទៅលើវិស័យវិទ្យាសាស្ត្រជលផល និងវារីវប្បកម្ម” ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យជលផល ចំនួនប្រមាណ៨០នាក់ រួមមានតំណាងរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផល សាកលវិទ្យាល័យ និស្សិត និង
សហភាពអឺរ៉ុប។

លោក Eric Baran អ្នកឯកទេសស្រាវជ្រាវជលផលអន្តរជាតិរបស់អង្គការ FAO នៅកម្ពុជា មានប្រសាសន៍ថា “តាមរយៈសិក្ខាសាលានេះ យើងចង់ស្វែងយល់អំពីមេរៀនបទពិសោធ និងត្រួសត្រាយផ្លូវដើម្បីបន្តការអនុវត្តនូវកម្មវិធីឈ្នះ-ឈ្នះ” ។ លោកបានបន្ថែមថា សិក្ខាសាលានេះ ក៏ផ្តល់ជាវេទិកាសម្រាប់អ្នកចូលរួមពិភាក្សាអំពីនិរន្តរភាពនៃកម្មវិធីនេះដែលបន្តអនុវត្តត្រឹមខែធ្នូ ឆ្នាំ២០២៤ប៉ុណ្ណោះ។

ការពង្រឹងការសិក្សាស្រាវជ្រាវ និងការអប់រំក្នុងវិស័យជលផល គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនទៀតដែលកំពុងត្រូវបានអនុវត្តជាផ្នែកមួយនៃការគាំទ្របន្ថែមរបស់អង្គការ FAO ដល់កម្មវិធី CAPFISH-Capture ក្នុងគោលបំណង ជួយរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍជលផលប្រកបដោយនិរន្តរភាពដែលគិតគូពីភាពធន់នឹងអាកាសធាតុនៅតំបន់ទឹកសាបនិងតំបន់ឆ្នេរ។

ពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យជលផលឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា...
សិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ និងលុបបំបាត់ពលកម្មកុមារក្នុងវិស័យជលផលក្នុងឆ្នាំ២០២៤-២០៣០
កាលពីថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលជលផល ដោយមានការគាំទ្រពីកម្មវិធី...
សេចក្តីជូនដំណឹង
រដ្ឋបាលជលផលសូមជូនដំណឹងដល់សាធារណៈជនជ្រាបថា ឆ្នាំ២០២៤​ នេះ​ សំបូរត្រីច្រេីន...
កិច្ចប្រជុំលើកទី៨ នៃគណៈកម្មការតម្រង់ទិស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន (ផ្នែកនេសាទ)
នាព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
រដ្ឋបាលជលផលសហការជាមួយសាកលវិទ្យាល័យ Kyoto Prefectural University និងក្រុមហ៊ុន Aqua Note នៃប្រទេសជប៉ុន
ខែមីនា ឆ្នាំ២០២៤៖ រដ្ឋបាលជលផលសហការជាមួយសាកលវិទ្យាល័យ Kyoto Prefectural University និងក្រុមហ៊ុន...
ការពង្រឹងទំនាក់ទំនងរវាង រដ្ឋបាលជលផល និងសាកលវិទ្យាល័យ ដើម្បីបង្កើន ប្រសិទ្ធភាពក្នុងការគ្រប់គ្រងជលផល
រដ្ឋបាលជលផល ( FiA ) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងសាកលវិទ្យាល័យចំនួនបួន...
ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ...
ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល
រដ្ឋបាលជលផល៖ នៅថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨...
សេចក្តីជូនដំណឹង
រដ្ឋបាលជលផលបានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ...
សេចក្តីជូនដំណឹង ស្តីពី សង្ខេបការវាយតម្លៃ និងប្រគល់កិច្ចសន្យារថយន្ត ចំនួន ១៨ គ្រឿង
សេចក្តីជូនដំណឹង ស្តីពី សង្ខេបការវាយតម្លៃ និងប្រគល់កិច្ចសន្យារថយន្ត ចំនួន...
EU និងអង្គការ FAO គាំទ្ររដ្ឋបាលជលផលសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ របស់ប្រជានេសាទនៅខេត្តតំបន់ឆ្នេរក្នុងប្រទេសកម្ពុជា
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តកែប អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ...
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង រដ្ឋបាលជលផលបានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី...
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង រដ្ឋបាលជលផលបានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី...
កិច្ចប្រជុំចែករំលែកបទពិសោធន៍ការសិក្សានៅប្រទេសជប៉ុន ដែលផ្តល់ដោយកម្មវិធីអាហារូបករណ៍ JICA Agri-Net
នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ត្រូវនឹងថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក...
កិច្ចប្រជុំលើកទី៥ របស់គណៈកម្មការតម្រង់ទិសនៃកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFISH)
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម...