ព័ត៌មាន និងព្រឹត្តិការណ៍ចុង​ក្រោយ
ចេញ​ផ្សាយ​ ២៥ ឧសភា ២០២៤ 232

សន្និសីទស្ដីពី “កិច្ចសហការកម្ពុជា-កូរ៉េ លើសុវត្ថិភាពចំណីអាហារ និងការលើកកម្ពស់ម្ហូបអាហារ”

នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព​.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការសហការជាមួយនឹងក្រុមហ៊ុន...
ចេញ​ផ្សាយ​ ១៤ មីនា ២០២៤ 1742

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការគណនាថ្លៃដើមនៃផលិតកម្ម និងការកែច្នៃក្នុងខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី

នាថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់...
ចេញ​ផ្សាយ​ ២៩ មករា ២០២៤ 2392

វេទិកាជំនួបធុរកិច្ច រវាងក្រុមហ៊ុន CSNC ជាមួយសិប្បករ សហគមន៍កសិកម្ម កសិករស្វាយចន្ទី និងពិធីចុះអនុស្សរណៈ

ខេត្តកំពង់ធំ៖ ថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ០៥ មករា ២០២៤ 5964

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់នាយកដ្ឋានកសិ-ឧស្សាហកម្ម

នាថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤...
ក​ម្រងឯកសារសំខាន់ៗ
អំពីនាយកដ្ឋាន

នាយកដ្ឋានកសិ-ឧស្សាហកម្ម ជានាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានភារកិច្ច​ដូចខាង​ក្រោម៖

       ១. រៀបចំគោលនយោបាយ ផែនការ កម្មវិធី គម្រោង និងវិធានការអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្ម

       ២. ចូលរួមដោះស្រាយរាល់បញ្ហា ដែលទាក់ទងដល់ការអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្ម និងម្ហូបអាហារ រៀបចំកសាង​នយោបាយ​កសិ-ឧស្សាហកម្ម ដើម្បីតម្រង់ទិសការវិនិយោគផ្នែកផលិតកម្ម ផ្នែកកែច្នៃ និង​ផ្នែកពាណិជ្ជកម្ម

       ៣. ចូលរួមក្នុងការធ្វើទស្សនទាន និងបំផុសនយោបាយលើកកម្ពស់ដល់សហគ្រាសកសិ-ឧស្សាហកម្ម និងកសិ-ម្ហូបអាហារ

       ៤. ចូលរួមក្នុងការជំរុញ និងលើកកម្ពស់ការវិនិយោគ ការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារ

       ៥. ផ្សព្វផ្សាយពត៌មានបច្ចេកវិទ្យា-សេដ្ឋកិច្ចកសិកម្មដល់អង្គការកសិករ និងដៃគូខាងឧស្សាហកម្ម និងខាងពាណិជ្ជកម្ម ដោយ​សហការ​គ្នាជាមួយស្ថាប័នសាធារណៈឯកទេស និងអង្គការកសិករ

       ៦. ទទួលភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំប្រគល់ជូន។

ទំនាក់ទំនងនាយកដ្ឋាន
 

អាសយដ្ឋាន   : លេខ242 មហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ           ​: 023 213 145

អ៊ីម៉ែល           : daimaff2007@gmail.com

ប្រព័ន្ធសង្គម  :  http://www.facebook.com/daiforagriculture

វេបសាយ      :  http://www.maff.gov.kh/department/agro-industry