ប្រតិទិនព្រឹត្តិការណ៍

ធ្នូ 2017
ពុ ព្រ សុ អា
27 28 29 30 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31

កសិកម្មលើបណ្តាញ FACEBOOK

ស្ថានភាពទូទៅវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២០១០

ឆ្នាំ២០១០ គឺជា​ឆ្នាំ​ទី៣ នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី២របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ មុតមាំ និង​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

មកទល់ពេលនេះ ការងារ​បង្កបង្កើនផល​រដូវវស្សា និង​រដូវប្រាំង ត្រូវបាន​ប​ពា្ច​ប់​ជា​ស្ថាពរ និង​ជាការ​ឈានដល់​ពេល​កំណ​ត់​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រារព្ធ​ធ្វើ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឆ្នាំ ២០១០-២០១១ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ឆ្នាំ ២០១១-២០១២ ដើម្បី​ឆ្លុះបញ្ចាំង​ឲ​ឃើញ​អំពី​សមិទ្ធផល ដែល​សម្រេច​បានជា​វិជ្ជមាន ក៏ដូចជា​ការប្រមូលផ្តុំ​នូវ​មតិយោបល់​ទស្សនៈ​ទៅលើ       បញ្ហា​ប្រឈម​ទាំងទ្បាយ និង​ការវិភាគ​លើ​បទពិសោធន៍ល្អៗ ជាពិសេស​អនុសាសន៍​គន្លឹះ​ដ៏​មានតម្លៃ​របស់ ស​មេ្ត​ច​នាយករដ្ឋមន្ត្រី ដើម្បី​ជា​ត្រីវិស័យ​ក្នុងការ​រៀបចំ​ជា​ចក្ខុវិស័យ ជា​យុទ្ធសាស្ត្រ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​នៅ​ឆ្នាំ​បន្ទាប់  ឲ​មាន​លក្ខណៈ​ប្រទាក់​ក្រ​ទ្បា​គ្នា​ទៅនឹង យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី២របស់​រាជរដ្ឋាភិបាល​កម្ពុជា។

នា​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ​បើទោះបីជា​បាន​ជួបប្រទះ​នូវ​គ្រោះធម្មជាតិ រួមមាន​កង្វះខាត​ទឹក​ដោយសារ​កូន​រដូវប្រាំង​នៅ​ពាក់កណ្តាល​រដូវវស្សា         គ្រោះទឹកជំនន់         ជាពិសេស ជំនន់​ទឹកភ្លៀង​ចុងរដូវ​វស្សា(ចាប់ពី​ពាក់កណ្តាល​ខែតុលា​ដល់​ពាក់​កណ្តាលខែ​វិ​ចិ្ឆ​កា) ព្រមទាំង​ភាព​ស្ថិតនៅក្រោម​ការប៉ះទង្គិច​ដោយ​កល​យុគ្គ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក តែ​ក្រោម​ការខិតខំ​ប្រឹងប្រែង របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាម​ការណែនាំ និង​តម្រង់ទិស ក៏ដូចជា​វិធានការ​ឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល និង​ដោយមាន​ការចូលរួម ដ៏​សកម្ម​ពី​គ្រប់​ក្រសួង​ស្ថាប័ន អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និង​ប្រជាកសិករ​ទូទាំងប្រទេស ព្រមទាំង​ការរួមចំណែក​ពី​ដៃគូ​អភិវឌ្ឍន៍ បានធ្វើឱ្យ​ផលិតកម្ម​កសិកម្ម មានការ​កើន​ទ្បើង​គួរ​ឲ​កត់សំគាល់។ ជាក់ស្តែង​ស្រូវវស្សា ឆ្នាំ២០១០ នេះ ពិតមែន​តែមាន​ភាពមិន​ប្រក្រតី​នៃ​គ្រោះធម្មជាតិ​ខ្លះ ក៏​ស្ថានភាព​ផលិតកម្ម​កសិកម្ម ជារួម​មានកំ​រិត​ល្អ​ទូទាំងប្រទេស។ យើង​បាន​ដាំ​ដុះ​ស្រូវ​រដូវវស្សា​លើ​ផ្ទៃដី​សរុប​ជាង ២,៣៩ លាន​ហិកតា ដែលមាន​ទិន្នផល​ជា​មធ្យម​ចំនួន ២,៧៥៥ តោន/ហិកតា ដោយ​ទទួល​បរិមាណ​ផល សរុប​ប្រមាណ​ជាង៦,៥៤ លាន​តោន និង​ស្រូវ​រដូវប្រាំង​ឆ្នាំ២០១០-២០១១ លើ​ផ្ទៃដី​ជាង ០,៤០៤ លាន​ហិកតា ដែលមាន​ទិន្នផល​ជា​មធ្យម ៤,២០២ តោន/ហិកតា ដោយ​ទទួលបាន​បរិមាណ​ផល​សរុប​ជាង ១,៦៩ លាន​តោន។ សរុប​ទាំង​រដូវវស្សា​និង​រដូវ​ប្រាំង យើង​អនុវត្តបាន​លើ​ផ្ទៃដី​សរុប​ជាង ២,៧៩ លាន​ហិកតា ដោយ​ទទួល​បរិមាណ​ផល​សរុប​ប្រមាណ៨,២៤ លាន​តោន​ស្រូវ និង​ទិន្នផល​មធ្យម​ប្រចាំឆ្នាំ២,៩៧ តោន/ហិកតា។ ដូច្នេះ​តុល្យភាព​ស្បៀង​យើង​នៅសល់​ជាង២,៥១លាន​តោន​អង្ករ​គិត​ជា​ស្រូវ​ជាង ៣,៩៣លាន​តោន​លើស​ឆ្នាំមុន​ជាង០,៤២លាន​តោន​ស្រូវ​និង​ខ្ពស់ជាង​មធ្យមភាគ១០ឆ្នាំកន្លងមក​ជាង១,២៣ លាន​តោន​អង្ករ ដែល​នេះ​ជា​ជោគជ័យ​មួយ​ធំ​ណាស់។ ដោយឡែក​ផ​ផលិតកម្ម​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ​ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​ផងដែរ ដោយ​ផ្ទៃដី​អនុវត្ត​សរុប​កើន​ដល់​ជាង៥៩.៧៨៥ ហិកតា ជាមួយនឹង​ទិន្នផល​មធ្យម៣,៥៣ តោន​ហិកតា និង​មាន​កសិករ​អនុវត្ត បវ​ស ជាង១១២ពាន់​គ្រួសារ កើន​លើស​ឆ្នាំមុន ៧,៧ភាគរយ ហើយ​តួលេខ​នេះ មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​ប់​ប្រៀបធៀប​ទៅ​និង​ឆ្នាំ ២០០០ ដែលមាន​តែ២៨​គ្រួសារ​អនុវត្ត​លើ​ផ្ទៃដី​ត្រឹមតែ ១,៦ ហិកតា ជាការ​សាកល្បង​តែប៉ុណ្ណោះ។ សូមបញ្ជាក់ថា​ខេត្ត​ដែល​ធ្វើ​ស្រូវ​ប្រព័ន្ធ​ប្រពលវប្បកម្ម តាម​គោលការណ៍​ធម្មជាតិ​ច្រើនជាងគេ គឺ​ខេត្តតាកែវ ដែលមាន​កសិករ​ចំនួន​ជាង ៣៤ពាន់​គ្រួសារ លើ​ផ្ទៃដី​ជាង ២១ពាន់​ហិកតា។ ចំពោះ​ដំណាំ​រួមផ្សំ និង​ដំណាំ​ឧស្សាហកម្មសំខាន់ៗ ក៏មាន​ការកើនឡើង​លើ​ស​ឆ្នាំមុន។ ជារួម​ឈាន​មកដល់​ពេលបច្ចុប្បន្ន ការងារ​បង្កបង្កើនផល​ឆ្នាំ២០១០-២០១១ នេះ​ទទួលបាន​ផល​យ៉ាង​ល្អប្រសើរ។

ជារួម​ផលិតកម្ម​សត្វ​នៅ​កម្ពុជា​ជាពិសេស គោ ក្របី និង​បក្សី​មានការ​អភិវឌ្ឍន៍​ជា​វិជ្ជមាន​គួរកត់សម្គាល់​ទាំង​ចំនួន​សត្វ ទាំង​បែបផែន​ផលិតកម្ម ដោយ​ផលិត​កម្មនេះ​អាច​ធានា​ការផ្គត់ផ្គង់​សេចក្តីត្រូវការ​ក្នុងស្រុក​និង​គោ-ក្របី​ត្រូវបាន​នាំ​ចេញទៅ​បរទេស​មួយចំនួន​ផងដែរ។ ដោយ​ធ្វើការ​ប្រៀបធៀប​ផលិតកម្ម​សត្វ​ពី​ឆ្នាំ២០០៦ ដល់​ឆ្នាំ ២០១០ ឃើញថាផលិតកម្មគោកើនប្រមាណ ៤% ក្របីថយចុះ ៣%។ ការចិញ្ចឹមបក្សី ពីឆ្នាំ២០០៦  ដល់២០១០  មានការ​កើនឡើង​យ៉ាងខ្លាំង​រហូតដល់ ៣៧% គឺ​ពី ១៥លាន​ក្បាល ដល់ ២០,៦ លាន​ក្បាល។ ចំពោះ​ដំណាំ​អចិន្ត្រៃយ៍​ដូចជា កៅស៊ូ​ស្វាយចន្ទី ដំណាំ​ឈើ​ហូប​ផ្លែផ្សេងៗ និង​ចំការ។ល។ កំពុងមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ជា​លក្ខណ:គ្រួសារ និង​ជា​លក្ខណ:វិនិយោគ​ខ្នាតតូច មធ្យម និង​ធំ។ គួរ​កត់សម្គាល់ថា មកដល់​ឆ្នាំ២០១០ ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​ទូទាំងប្រទេស​មាន​ចំនួន ១៨១.៤៣០ហិកតា គឺ​កើនឡើង ៣៩,៦% ប្រៀបធៀប​ទៅនឹង​ឆ្នាំ២០០៩ ក្នុងនោះ ការអភិវឌ្ឍន៍​វិស័យ​កៅស៊ូ​គ្រួសារ​មានការ​អភិវឌ្ឍន៍​តាម​សន្ទុះ​មួយ​គួរឱ្យ​ចាប់អារម្មណ៍។

វិស័យ​ព្រៃឈើ​កំពុងតែ​ធានាឱ្យមាន​និរន្ត​ភាព​សម្រាប់​ការគ្រប់គ្រង​ធនធាន​ព្រៃឈើ និង​ការប្រើប្រាស់​ធនធាន​ព្រៃឈើ​ដល់​ប្រជាជន​ក្រីក្រ តាមរយ:កំណែទម្រង់​ព្រៃឈើ។ មកទល់​និង​ឆ្នាំ២០១០នេះ​សកម្មភាព​ដាំ​ឈើ​ជា​ចំការ សម្រេចបាន​សរុប​ចំនួន ២៨.៨៣៥ ហ​ត ក្នុងនោះ រដ្ឋបាល​ព្រៃឈើ​ដាំ​បាន​ចំនួន ១.០២០ ហ​ត ក្រុមហ៊ុន​វិនិយោគឯកជន​ដាំ​ដុះ​បាន​ចំនួន ២៦.៧៧៥ ហ​ត គ្រួសារ​ឯកជន​ខ្នាតតូច​ដាំ​បាន ៩៧៣ ហ​ត។ ទន្ទឹមនឹងនោះ សហគមន៍​ព្រៃឈើ​សរុប​ចំនួន ៥១០សហគមន៍ ត្រូវបាន​បង្កើតឡើង ហើយ​គ្រប់គ្រង​លើ​ផ្ទៃដី​សរុប​ចំនួន ៤៦៧.៨៨៤ ហិកតា។

ចំណែកឯ​វិស័យ​ជលផល ការធ្វើ​អាជីវកម្ម​នេសាទ​ទឹកសាប​បាន​កើនឡើង ៣,៨៥% គឺ​ពី៣៩០ ពាន់​តោន​នៅ​ឆ្នាំ ២០០៩ ដល់៤០៥ពាន់​តោន នៅ​ឆ្នាំ ២០១០ ហើយ​អាជីវកម្ម​នេសាទ​សមុទ្រ​សម្រេចបាន ៨៥ពាន់​តោន កើន​លើស​ឆ្នាំមុន ១៣%។ ការអភិវឌ្ឍ​វារីវប្បកម្ម ដូចជា​ការចិញ្ចឹម​ត្រី បង្គា ការ​ភ្ញាស់ កូន​ត្រី​ពូជ ក្រពើ សម្រេចបាន ៦០ពាន់​តោន កើន​បាន ២០% និង​សហគមន៍​នេសាទ​មាន​ចំនួន ៤៦៩សហគមន៍ ត្រូវបាន​បង្កើតឡើង។

ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីបី​ព្រៃឈើ និង​ច្បាប់​ស្តីពី​ជលផល កំពុង​ត្រូវបាន​យកចិត្តទុកដាក់​និង​កាត់បន្ថយ​ឱ្យបាន​ជា​អតិបរមា នូវ​គ្រប់​រូបភាព​នៃ​បទល្មើសផ្សេងៗ ក្រោម​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ។

ទន្ទឹមនឹង​អនុវិស័យ​ខាងលើ (ផលិតកម្ម​ដំណាំ​ស្រូវ ផលិតកម្ម និង​បសុព្យាបាល ផលិតកម្ម​ដំណាំ​កៅស៊ូ រុក្ខកម្ម ជលផល) ផ្នែក​សេវាកម្ម និង​ការ​គាំ​ញ​ទ្រផ្សេងៗ ក៏បាន​សម្រេច​នូវ​លទ្ធផល​ការងារ​តាម​ផ្នែកនីមួយៗបានល្អ​ប្រសើរ ស្របតាម​គោលការណ៍​និង​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ដូចជា​ការងារ វិនិយោគសាធារណៈ ការរៀបចំ​គម្រោង​ជាច្រើន​សម្រាប់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ការងារ​វិនិយោគ​ផ្នែក​ឯកជន​លើ វិស័យ​កសិកម្ម​មានកា​រ​កើន​ទ្បើង ការងារ​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម កាន់តែ​ទូលំទូលាយ កិច្ចការ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កាន់តែ​ល្អប្រសើរ​ទ្បើង​និង​ការរៀបចំ​លិខិតបទដ្ឋាន​ច្បាប់ លិខិតបទដ្ឋាន​ក្រោម​ច្បាប់ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ត្រូវបានធ្វើ​កាន់តែច្រើន​ផងដែរ។

តាម​ការរៀបរាប់​ខាងលើ យើង​អាច​វាយតម្លៃ​បាន​ថា បរិមាណ​ផលិតកម្ម​ស្រូវ​មានការ​កើន​ទ្បើង​បើ​ប្រៀបធៀប​នឹង​ឆ្នាំកន្លងមក ជារួម​ការងារ​បង្កប​ង្កើ​ន​ផល​កសិកម្ម​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កំពុង​វិវឌ្ឍន៍​ល្អ​និង​មានការ​ចាប់អារម្មណ៍​ខ្ពស់​ពី​ប្រជាកសិករ​របស់​យើង។

នេះ​ជា​របត់​មួយ​ដែល​កសិករ​យើង​កំពុង​កែ​ទម្លាប់​ពី​កសិកម្ម​បុរាណ ដោយ​ផ្អែក​តាម​យថាផល​មកជា​កសិកម្ម​លក្ខណៈ​ជឿនលឿន និង​ស៊ីជម្រៅ។ ទន្ទឹមនឹងនេះ យើង​សង្កេតឃើញថា ការដាំដុះ​ដំណាំ​រួមផ្សំ​ផ្សេងទៀត ដោយ​មិន​ពឹងផ្អែក​តែ​លើ​ស្រូវ​តែមួយ​មុខ ក៏បាន​និង​បង្កបង្កើនផល​កសិកម្ម​នៅតែមាន​សក្តានុពល​និង​មាន​អភិវឌ្ឍន៍​ផលិតកម្ម​កសិកម្ម គឺ​ទាមទារ​ការជំរុញ​ខ្លាំង​លើ​ការអភិវឌ្ឍ​ផ្នែក​គុណភាព និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ជាង​បរិមាណ​ផលិតផល និង​តម្រង់​ទិសដៅ​រក​ការ​ធ្វើក​សិ-ពាណិជ្ជកម្ម។

ជារួម​សមិទ្ធផល ដែល​សម្រេចបាន​ដូច​ក្នុង​របាយការណ៍​លំអិត​នេះ គឺជា​ផ្លែផ្កា​នៃ​កិច្ច​សហ​ប្រតិ​ប​តិ្ត​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ដៃគូ​អភិវឌ្ឍន៍​នានា និង​ការចូលរួម​យ៉ាង​សស្រាក់សស្រាំ​របស់​ប្រជាពលរដ្ឋ​ផងដែរ។

ជាស​និ្ន​ដ្ឋា​ន កសិកម្ម​កម្ពុជា​សម្រេច​បាន​នូវ​លទ្ធផល​ល្អប្រសើរ ដោយសារ​ការដាក់ចេញ និង​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ ជាពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​មឹង​ម៉ាត់​បំផុត​របស់ ស​មេ្ត​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម