ប្រតិទិនព្រឹត្តិការណ៍

កុម្ភៈ 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ស្ថានភាពទូទៅវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២០១១

ឆ្នាំ២០១១ គឺជា​ឆ្នាំ​ទី៤ នៃ​ការអនុវត្ត​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី២ របស់​រាជរដ្ឋាភិបាល ​ក្រោម​ការដឹកនាំ​ប្រកប ដោយ​ភាពឈ្លាសវៃ​មុតមាំ ​និង​គតិបណ្ឌិត ​របស់​ស​មេ្ត​ច​អគ្គមហាសេនាបតី ​តេ​ជោ​ហ៊ុនសែន ​នាយក​រដ្ឋ​ម​ន្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

មកទល់ពេលនេះ​ ការងារ​បង្កើន​ផល​ស្រូវ ​និង​រដូវប្រាំង​ត្រូវ​បានបញ្ចប់​ ការដាំដុះ​ជា​ស្ថាពរ ​និង​ជាការ​ឈានដល់​ពេល​កំណ​ត់ ​ដែល​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ​ប្រារ​ព្ឋ​ធ្វើ​សន្និបាទ​ បូកសរុប​ការងារ​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​ឆ្នាំ២០១១−២០១២ និង​លើក​ទិសដៅ​ សម្រាប់​អនុវត្ត​ឆ្នាំ២០១២−២០១៣ ដើម្បី​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​ស​មិ​ទ្ឋ​ផល ​ដែល​សម្រេច​បាន ជា​វិជ្ជា​មាន ​ក៏ដូចជា​ប្រមូលផ្តុំ​នូវ​មតិយោបល់​ទស្ស​នះ ​ទៅលើ​បញ្ហា​ប្រឈម​ទាំងឡាយ​ និង​វិភាគ​ចែករំលែក ​បទពិសោធ​ន៏ល្អៗ ជាពិសេស​ការផ្តល់​អនុ​សាស​ន៏​គ​ន្លឹះ​ដ៏​មាន​ត​មៃ្ល ​របស់​ស​មេ្ត​ច​នាយក​រដ្ឋ​ម​ន្រី្ត ​ដើម្បី​ជា​ត្រីវិស័យ​ ក្នុងការ​រៀបចំ​ជា​ចក្ខុវិស័យ​ ជា​យុ​ទ្ឋ​សាស្ត្រ​ និង​លើក​ទិល​ដៅ​អនុវត្ត​បន្ត ​នៅ​ឆ្នាំ​បន្ទាប់​ឱ្យមាន​លក្ខ​ណះ​ប្រទាក់ក្រឡា​យ​គ្នា ​ទៅនឹង​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី២របស់​រាជរដ្ឋាភិបាល​កម្ពុជា។

នា​រយះពេល​មួយឆ្នាំ​កន្លងមកនេះ ​បើទោះបីជា​បាន​ជួបប្រទះ ​នូវ​គ្រោះធម្មជាតិ​ពិសេស​គ្រោះទឹកជំនន់​បង្កដោយ​ជំនន់​ទឹកភ្លៀង​ចុងរដូវ​វស្សា (ចាប់ពី​ពាក់កណ្តាល​ ខែតុលា​ដល់​ពាក់​កណ្តាលខែ​វិឆ្ឆិកា) ព្រមទាំង​ភាព​ស្ថិតនៅក្រោម​ការស្តារ​ផលប៉ះពាល់ ​ដោយ​វិបត្តិ​កល​យុគ្គ​សេដ្ឋកិច្ចពិភពលោក ​តែ​ក្រោម​ការខិតខំ​ប្រឹងប្រែងរ​បស់​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ ​តាម​ការណែនាំ​ និង​តម្រង់ទិស ​ក៏​ដូ​វ​ជា​វិធានការ​ឆ្លើយតប​យ៉ាង​មាន​ប្រ​សិទ្ឋិ​ភាព ​របស់​រាជរដ្ឋាភិបាល ​និង​ដោយមាន​ការចូលរួម​ដ៏​សកម្ម ​ពី​ក្រសួង​ស្ថាប័ន​អាជ្ញាធរ​មូលដ្ឋាន​កងក​ម្លាំ​ង​ប្រដាប់អាវុធ ​និង​ប្រជាកសិករ​ទូទាំងប្រទេស ​ព្រមទាំង​ការរួមចំណែក ​ពី​ដៃគូរ​អភិ​វ​ឌ្ឈ​ន៏​បានធ្វើឱ្យ​ផលិត​ផលកម្ម​កសិកម្ម​នៅតែមាន​ការកើនឡើង​គួរឱ្យកត់សម្គាល់។

ជាក់ស្តែង​ស្រូវ​រដូវវស្សា​ឆ្នាំ២០១១នេះ​ពិតមែន​តែមាន​ភាពមិន​ប្រក្រតី ​នៃ​គ្រោះធម្មជាតិ​ក៏​ស្ថានភាព ​ផលិតផល​ជា​មធ្យម​ចំនួន២,៩២ត/ហ​ត​ដោយ​ទទួល​បរិមាណ​ផល ​សរុប​ប្រមាណ៦,៧លាន​តោន ​និង​ស្រូវ​រដូវប្រាំង​ឆ្នាំ២០១១−២០១២ លើ​ផ្ទៃដី​ជាង០,៤៧លាន​ហិច​តា ​ដែលមាន​ទិន្នផល​ជា​មធ្យម៤,៤ត/ហ​ត ​ដោយ​ទទួលបាន​បរិមាណ​ផល​សរុប​ប្រមាណ៨,៧៨លាន​តោន​ស្រូវ ​និង​ទិន្នផល​មធ្យម​ប្រចាំឆ្នាំ៣,១៧ត/ហ​ត។ ដូច្នេះ​តុល្យភាព​ស្បៀង​នៅសល់​ជាង២,៧៨លាន​តោន​អង្ករ​ គិត​ជា​ស្រូវ​ជាង៤,៣៤លាន​តោន ​លើស​ឆ្នាំមុន០,៤លាន​តោន​ស្រូវ​និង​ខ្ពស់ជាង​មធ្យមភាគ១០ឆ្នាំកន្លងមក​ ប្រមាណ១,៣លាន​តោន ​លើស​ឆ្នាំមុន០,៤លាន​តោន​លើស​ឆ្នាំមុន០,៤លាន​តោន​ស្រូវ ​និង​ខ្ពស់ជាង​មធ្យមភាគ១០ឆ្នាំកន្លងមក ​ប្រមាណ១,៣លាន​តោន​អង្ករ​ដែល​នេះ​ជា​ជោគជ័យ​មួយ​ធំ​ណាស់។

ការពិសោធ​ន៏​ស្រាវជ្រាវ​ដំណាំ ​ការស្វែងរក​ប​ចេ្ច​ក​ទេស​សមស្រប​​ ដើម្បី​យកទៅ​ផ្សព្វផ្សាយ​ជូន​ប្រជាកសិករ​ប្រើប្រាស់ ​ក្នុង​ការធ្វើ​ប្រជា​ប្រពលវប្បកម្ម​ដំណាំ​ កំពុង​ត្រូវបាន​ដំនើរការ​យ៉ាង​ផុសផុល​ពិសេស​ការ​បាន​អនុវត្ត​ការងារ​ពិសោធ​ន៏​ស្រាវជ្រាវ ​លើ​ដំណាំ​ស្រូវ​យ៉ាងសកម្ម​ នៅតាម​កសិដ្ឋាន​ស្ថា​នី​យ៏ ​មណ្ឌល​អភិ​វ​ឌ្ឈ​កសិកម្ម ​និង​ស្រែ​កសិកម្ម​មាន​ជា​អារ​ទ៌​ការពិសោធ​ន៏​ពាក់​ព​ន្ឋ័ ​នឹង​ប្រ​សិទ្ឋិ​ភាព​នៃ​ការប្រើប្រាស់​ជី​ការពិសោធ​ន៏​ប្រៀបធៀប​ពូជ​ការពិសោធ​ បន្សាំ​ពូជ​ការពិសោធ​ន៏​ អំពី​វិធីសាស្ត្រ​ដាំ​ដុំ​ដំណាំផ្សេងៗទៀត។ ការធ្វើ​បង្ហាញ​ទិវា​ស្រែ​ និង​ការរៀបចំ​ទស្ស​នះ​កិច្ច​សិក្សា​ ដោយមាន​កសិកម្ម​ចូលរួម​ត្រូវបាន​អនុវត្ត​យ៉ាងសកម្ម។

ចំពោះ​ដំណាំ​រួមផ្សំ ​និង​ដំណាំ​ឧស្សាហកម្មសំខាន់ៗ ក៏មាន​ការកើនឡើង​លើ​ស​ឆ្នាំមុន។ ជារួម​ឈាន​មកដល់​ពេលបច្ចុប្បន្ន ​ការងារ​បង្កបង្កើនផល​ដំណាំ​ឆ្នាំ២០១១−២០១២នេះ ​ទទួលបាន​ផល​យ៉ាង​ល្អប្រសើរ។ ដោយ​ទ្បែ​ក​ផលិតកម្ម​នៅ​កម្ពុជា ​ជាពិសេស​គោក្របី​ និង​បក្សី​មាន​ការវិវឌ្ឍ​ន៏​ជា​វិជ្ជមាន​ គួរ​កត់សម្គាល់​ទាំង​ចំនួន​សត្វ​ទាំង​បែបផែន​ផលិតកម្ម ​ដោយ​ផលិត​កម្មនេះ​ អាច​ធានា​ការផ្គត់ផ្គង់​សេចក្តី​ត្រូវការ​ក្នុងស្រុក ​និង​គោ-ក្របី ត្រូវបាន​នាំចេញ​ទៅ​បរទេស​មួយចំនួន​ផងដែរ។ ដោយ​ធ្វើការ​ប្រៀបធៀបផលិតកម្ម​សត្វ​ពី​ឆ្នាំ២០០៧ ដល់២០១១ ឃើញ​ផលិតកម្ម គោ កើន​ប្រមាណ ១,១% ក្របី​ថយចុះ១,៧៤%។ ការចិញ្ចឹម​បក្សី ​ពី​ឆ្នាំ២០០៧ ដល់២០១១ មានការ​កើន​ទ្បើង​យ៉ាងខ្លាំង​រហូតដល់ ៣៧%គឺ​ពី ១៥លានក្បាល ដល់ ២១,៦លាន​ក្បាល។

ចំពោះ​ដំណាំ​អចិ​ន្រែ្ត​យ៍​ដូចជា កៅស៊ូ ស្វាយចន្ទី ដំណាំ​ឈើ​ហូប​ផ្លែផ្សេងៗ និង ចំការ។ល។ កំពុងមាន​ការរីកចម្រើន ​ជា​បន្តបន្ទាប់​ជា​លក្ខណ:គ្រួសារ និង​ជា​លក្ខណ:វិនិយោគ​ខ្នាតតូច មធ្យម និង​ធំ។ គួរ​កត់សម្គាល់ថា​មកដល់​ឆ្នាំ២០១១ ផៃ្ទ​ដី​ដាំ​ដុះ​កៅស៊ូ​ទូទាំងប្រទេស​មាន​ចំនួន ២១៣.១០៤ ហិតា គឺ​កើនឡើង ១៧,៥% ប្រៀបធៀប​ទៅ​ និង​ឆ្នាំ២០១០ ក្នុងនោះ​ការអភិវឌ្ឍ​ន៏​វិស័យ​កៅស៊ូ​គ្រួសារ មានការ​អភិវឌ្ឍ​ន៏​តាម​សន្ទុះ​មួយ​គួរឱ្យ​ចាប់អារម្មណ៍។

វិស័យ​ព្រៃឈើ​កំពុងតែ​ត្រូវ​ធានា ឱ្យមាន​និរន្តរភាព​សម្រាប់​ការគ្រប់គ្រង​ធនធាន​ព្រៃឈើ និង ការប្រើប្រាស់​ធនធាន​ព្រៃឈើ​ដល់​ប្រជាជន​ក្រីក្រ តាមរយ:កំណែទម្រង់​ព្រៃឈើ។ មកដល់នឹង​ឆ្នាំ ២០១១នេះ សកម្មភាព​ដាំ​ឈើ​ជា​ចំការ​សម្រេចបាន​សរុប​ចំនួន ៣៣.៥៥០ហ​ត ក្នុងនោះ​រដ្ឋបាល ព្រៃឈើ​ដាំ​បាន​ចំនួន ១,៨២០ហ​ត ក្រុមហ៊ុន​វិនិយោគឯកជន​ដាំ​បាន​ចំនូ​ន ៣០.៣៦៥ហ​ត។ ទន្ទឹមនឹងនោះ សហគមន៍​ព្រៃឈើ​សរុប​ចំនួន ៥៦១សហគមន៍​ត្រូវបាន​បង្កើតឡើង ហើយ​គ្រប់​គ្រង់​លើ ផៃ្ទ​ដី​សរុប​ចំនួន ៤៨១.៧៧៩ហ​ត។

ចំនែក​វិស័យ​ជលផល ការធ្វើ​អាជីវកម្ម​នេសាទ​ទឹកសាប​បាន​កើនឡើង ១០% គឺ​ពី ៤០៥ពាន់ តោន​នៅ​ឆ្នាំ២០១០ ដល់ ៤៤៥ពាន់​តោន​នៅ​ឆ្នាំ២០១១ ហើយ​អាជីវកម្ម​នេសាទ​សមុទ្រ ​សម្រេចបាន ៩១ពាន់​តោន កើន​ឡើ​ស​ឆ្នាំមុន ៧%។ ការអភិវឌ្ឍ​ន៏​វារីវប្បកម្ម ដូចជា​ការចិញ្ចឹម​ត្រី បង្គា ការ​ភ្ញាស់ កូន​ត្រី​ពូជ ក្រពើ សម្រេចបាន ៧២ពាន់​តោន កើន​បាន ២០% និង សហគមន៍​នេសាទ​ មាន​ចំនួន ៤៦៩សហគមន៍ ដែល​បាន​ចុះបញ្ជី​ការធ្វើ​អាជីវកម្ម​នេសាទ ​ចំនួន ៣២៤សហគមន៍​រួចហើយ។

ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ព្រៃឈើ និង​ច្បាប់​ស្តីពី​ជលផល កំពុង​ត្រូវបាន​យកចិត្ត​ទុន​ដាក់ និង​កាត់បន្ថយ ​ឱ្យ​បានជា​អតិបរមា​នូវ​គ្រប់​រូបភាព ​នៃ​បទល្មើសផ្សេងៗ ក្រោម​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​អាជា្ញធរ​មូលដ្ឋាន ​និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ។

ទ​ទ្នឹ​ម​នឹង​អនុវត្ត​ន៏​វិស័យ​ខាងលើ (ផលិតកម្ម​ដំណាំ​ស្រូវ ផលិតកម្ម និង​ប​សុ​ព្យា​ល ផលិតកម្ម ដំណាំ​កៅស៊ូ រុក្ខកម្ម​ជលផល) ផែ្ន​ក​សេវាកម្ម និង​ការគាំទ្រផ្សេងៗ ក៏បាន​ស​ម្រ​ច​នូវ​លទ្ធផល​ការងារ តាម​ផ្នៃ​ក​និមួយៗបានល្អ​ប្រសើរ ស្របតាម​គោលការណ៍ និង​ទិសដៅ​របស់​រាជរដ្ឋាភិបាល ដូចជា​ការ ងារ​វិនិយោគ​ផ្នែក​សាធារណ: ការរៀបចំ​គ្រោង​សម្រាប់​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម ការងារ​វិនិយោគ​ផ្នែក ឯកជន​លើ​វិស័យ​កសិកម្ម​មាក​ការកើនឡើង ការស្រាវជ្រាវ ​និង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​កាន់​តែ​ធំ ទូលំទូលាយ កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កាន់តែ​ល្អប្រសើរ​ឡើង និង​ការរៀបចំ​លិខិតបទដ្ឋាន​ច្បាប់ លិខិតបទដ្ឋាន​ក្រាម​ច្បាប់ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ត្រូវបានធ្វើ​កាន់តែច្រើន​ផងដែរ។

តាម​ការរៀបរាប់​ខាងលើ​យើង​អាច​វាយតម្លៃ​បាន​ថា បរិមាណ​ផលិតកម្ម​ស្រូវ​មានការ​កើនឡើង បើ​ធៀប​ទៅនឹង​ឆ្នាំកន្លងមក ជារួម​ការងារ​បង្កប​ង្កើ​ន​ផល​កសិកម្ម​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កំពុង​អភិវឌ្ឍ​ន៏​ល្អ និង​មានការ​ចាប់អារម្មណ៍​ខ្ពស់​ពី​ប្រជាកសិករ​របស់​យើង។

នេះ​ជា​របត់​មួយ ​ដែល​កសិករ​យើង​កំពុង​កែ​ទម្លាប់​ពី​កសិកម្ម​បុរាណ ដោយ​ផ្អែក​តាម​យថាផល មកជា​កសិកម្ម​លក្ខណ:ជឿនលឿន និង​សី​ជម្រៅ។ ទ​ទឹ្ទ​ម​នឹង​នេះ យើង​យើង​ស​ងេ្ក​ត​ឃើញថា ការដាំដុះ​ដំណាំ​រួមផ្សំ​ផ្សេងទៀត ដោយ​មិន​ពឹងផ្អែក​តែ​លើ​ស្រូវ​តែមួយ​មុខ ក៏​បាន និងកំពុង​ទទួល​ការ យកចិត្តទុកដាក់​ផងដែរ។ ជារួម​ចំពោះមុខ​ និង​ទៅ​អនាគត យើង​ជឿជាក់ថា ការងារ​បង្កបង្កើនផល កសិកម្ម​នៅតែមាន​សក្តានុពល និង​មានការ​អភិវឌ្ឍ​ន៏​រីកចម្រើន​ច្រើន ដែលជា​ប្រភព​ជំរុញ​កំណើន សេដ្ឋកិច្ច នៅ​ជនបទ​ដ៏​មាន​សេ្ថ​រ​ភាព។ សម្រាប់​អនាគត ការអភិវឌ្ឍ​ន៏​ផលិតកម្ម​កសិកម្ម គឺ​ទាមទារ​ការជុំរុញ​ខ្លាំង​លើ​ការអភិវឌ្ឍ​ន៏​ផ្នែក​គុណភាព ​និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ជាង​បរិមាណ​ផលិត ផល និង​តម្រង់ទិស​ទៅរក​ការងារ​ធ្វើក​សិ​ពាណិជ​កម្ម។

ជារួម​សមិទ្ធ ដែល​ស​ម្រ​ច​បាន​ដូច​ក្នុង​របាយការណ៍​លំអិត​នេះ គឺជា​ផ្លែផ្កា​នៃ​កិច្ច​សហ​ប្រតិ​ប​តិ្ត ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់​ព៏​ន្ធ អាជ្ញាធរ​មូលដ្ឋាន ដៃគូ​អភិវឌ្ឍ​ន៏​នានា និង​ការចូលរួម យ៉ាង​សស្រាក់សស្រាំ​របស់​ពលរ​ដ្ឋ​ផងដែរ។

ជា​សន្និដ្ឋាន កសិកម្ម​កម្ពុ​ជាស​ម្រ​ច​បាន​នូវ​លទ្ធផល​ល្អប្រសើរ ដោយសារ​ការដាក់ចេញ និង អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នូវ​គាល​នយោបាយ និង​យុទ្ធសាស្ត្រ ជា​ពិ​សេល​យុទ្ធសាស្ត្រ ចតុកោណ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​មឹ​ុ​ង​ម៉ាត់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា។

 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម