ប្រតិទិនព្រឹត្តិការណ៍

កុម្ភៈ 2018
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន មានរៀបចំពិធីចុះអនុសារណៈយោគយល់គ្នា រវាង ជាមួយក្រុមហ៊ុន Hunty Co., Ltd ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក

 នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំពិធីចុះអនុសារណៈយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន Hunty Co., Ltd ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលមួយចំនួនទៀត។ ជារួមខ្លឹមសារនៃ MOU នេះគឺមានគោលបំណងពង្រឹងកិច្ចសហការលើការអនុវត្តផែនការសកម្មភាពនៃគម្រោងនាំចេញសាច់ត្រីប្រាក្លាស្សេ (ហ្វីឡេ) និងផលិតផលស្វាយទៅកាន់ប្រទេសចិន ឲ្យបាន ១០ម៉ឺនតោនក្នុងមួយឆ្នាំនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនភ្ញៀវថាលទ្ធផលនាថ្ងៃនេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ដែលដឹកនាំប្រទេសប្រកបដោយឆន្ទៈ និងគតិបណ្ឌិត ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការផ្ទាល់ក្នុងការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ ចិត្ត ពុះពារបាននូវរាល់បញ្ហាធ្វើយ៉ាងណានាំយកកសិផលកម្ពុជាទៅកាន់ទីផ្សារ អន្តរជាតិ។

សមិទ្ធផលនាថ្ងៃនេះទៀតសោធន៍ ក៏បានមកពីការជឿជាក់ ទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ហេតុផលនេះក្រុមហ៊ុនបានចុះទុនវិនិយោគចំពេលដែលផលិតផលត្រី ក៏ដូចជាផលិតផលស្វាយរបស់ប្រជាកសិករត្រូវការទីផ្សារនាំចេញ ហើយក៏ជាឱកាសយ៉ាងប្រពៃសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានទទួលបានការងារធ្វើ មានប្រាក់ចំណូលក្នុងគ្រួសារ ឈប់ធ្វើចំណាកស្រុកនិងកាត់បន្ថយភាពក្រីក្រសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម