ប្រតិទិនព្រឹត្តិការណ៍

កុម្ភៈ 2018
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំអង្គប្រជុំដើម្បីផ្សព្បផ្សាយសា រាចរណែនាំស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ និងនីតិវិធីអនុវត្តថវិកាកម្មវិធី

 នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅ ទីស្តី ការក្រសួងឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំអង្គប្រជុំដើម្បីផ្សព្បផ្សាយសា រាចរណែនាំស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ និងនីតិវិធីអនុវត្តថវិកាកម្មវិធី ដោយមានការ អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង ឯកឧត្តម ប្រតិភូ និងមន្រ្តីក្រោមឱវាទមួយចំនួនទៀត។ បន្ទាប់ពីអង្គប្រជុំបានទទួលនូវធាតុចូលសំខាន់ៗពីគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងក្នុងការប្រើប្រាស់ និងការគ្រប់គ្រងថវិកាកម្មវិធី។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍មួយចំនួនជូនដល់ អង្គភាពថាវិការួមមាន៖ ១-គ្រប់អង្គភាពក្រោមឱវាទក្រសួងត្រូវចូលរួមសហការអនុវត្តច្បាប់ថវិកាឲ្យបានត្រឹមត្រូវតាមវត្តថវិកាដែលបានអនុម័តដោយសភាជាតិ អនុក្រិតរបស់រាជរដ្ឋាភិបាល និងសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ

២- ថ្នាក់ដឹកនាំក្រសួងគ្រប់លំដាប់ថ្នាក់ជាពិសេសគ្រប់អង្គភាពក្រោមឱវាតក្រសួងត្រូវយកស្មារតី ទទួលខុសត្រូវខ្ពស់ពិនិត្យលើការប្រើប្រាស់ថវិការដ្ឋឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ៣-មន្រ្តីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួម និងយកអស់ស្មារតីទទួលខុសត្រូវអនុវត្តគោលនយោបាយកំណែទម្រង់វិស័យកសិកម្ម ជាពិសេសលើកកម្ពស់ការធ្វើទំនើបកម្មកសិកម្មឲ្យបានសមស្របតាមនិន្នាការនយោបាយនិងសេដ្ឋកិច្ចជាតិ ជាពិសេសនិន្នាការទីផ្សារកសិផលនៅលើទីផ្សារអន្តរជាតិ ៤-អគ្គនាយកដ្ឋានកសិកម្មត្រូវពន្លឿនគម្រោងកំណត់តំបន់ដីដាំដុះកសិកម្មឲ្យបានពេលវេលា ដើម្បីធ្វើផែនការដាំដុះឲ្យបានច្បាស់លាស់ ហើយនេះក៏ជាឱកាសមួយសម្រាប់វិនិយោគិនក្នុងការសម្រេចចិត្តដាក់ទុនវិនិយោគឲ្យចំគោលដៅដែលគេចង់អភិវឌ្ឍន៍។ អង្គប្រជុំត្រូវបានបញ្ចប់នៅវេលាម៉ោង១២.០០ ថ្ងៃត្រង់ដោយទទួលបានលទ្ធផលគួរជាទីពេញចិត្ត។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម