ប្រតិទិនព្រឹត្តិការណ៍

កុម្ភៈ 2018
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំគណៈប្រតិភូក្រសួងចុះសំណេះសំណាលជាមួយប្រជាកសិករ និងពិនិត្យវឌ្ឍនភាពនៃគម្រោងជម្រុញផលិតកម្មស្បៀង (Boosting Food Production Project)

នៅវេលាម៉ោង ២:៣០រសៀល ថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូក្រសួងចុះសំណេះសំណាលជាមួយប្រជាកសិករ និងពិនិត្យវឌ្ឍនភាពនៃគម្រោងជម្រុញផលិតកម្មស្បៀង (Boosting Food Production Project) ដែលជាជំនួយហិរញ្ញប្បទានសុទ្ធសាធរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញផលិតកម្មពូជស្រូវក្រអូប សម្រាប់បំរើការនាំចេញ និងផលិតកម្មបន្លែសុវត្ថិភាពចម្រុះដើម្បីកាត់បន្ថយការនាំចូល នៅចម្ការបង្ហាញរបស់កសិករ ថៃ ក្លូ នៅភូមិដំណាក់ល្អិត ឃុំរកាកយ ស្រុកកងមាស ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា គម្រោងជំរុញផលិតកម្មស្បៀងដំណាក់កាលទី១ គឺបានចាប់ផ្ដើមតាំងពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ២០១៩ និងមានថវិកាសរុបប្រមាណជា ២០ លានដុល្លារសហរដ្ឋអាមេរិកដើម្បីផ្តល់ជាបច្ចេកទេសក្នុងការដាំដុះ ការថែរក្សា ប្រព័ន្ធស្រោចស្រពដំណក់ទឹក ជីកសិកម្ម និងទុនឧបត្ថម្ភមួយចំនួនទៀតផងដែរ។ សម្រាប់ខេត្តកំពង់ចាមគឺបានរៀបចំចងក្រងក្រុមកសិករផលិតបន្លែសុវត្ថិភាពបានចំនួន ៨ក្រុម សរុប ១០៥នាក់ ហើយក៏មានគម្រោងបន្ថែម ៨ក្រុមទៀតនាពេលឆាប់ៗខាងមុខនេះ។

ចំពោះចម្ការបង្ហាញរបស់កសិករ ថៃ ក្លូ គឺបានធ្វើការដាំដុះដំណាំចម្រុះ ដោយមានពោត ម្ទេស ត្រសក់ ត្រសក់ស្រូវ ត្រកួន ម្រះ និងសណ្តែកគួរលើផ្ទៃដីជាងកន្លះហិចតា ដោយគាត់ជឿជាក់ថានឹងអាចប្រមូលផលបានជាង ១៥ លានរៀលសម្រាប់ឆ្នាំនេះ។

កសិករគំរូម្នាក់នេះ បានសម្តែងនូវសេចក្តីរីករាយយ៉ាងក្រៃលែងចំពោះគម្រោងជំរុញផលិតកម្មស្បៀង ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាល ពោលគឺបានលើកស្ទួយជីវភាពគ្រួសាររបស់គាត់បានយ៉ាងល្អប្រសើរ។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម