ប្រតិទិនព្រឹត្តិការណ៍

កុម្ភៈ 2018
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ដែលមានការចូលរួម ឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

 នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ មានពិធីសម្ពោធឲ្យដំណើរការជាផ្លូវការនៃរោងចក្រកែច្នៃផលជ័រកៅស៊ូរបស់ក្រុមហ៊ុន C.R.C.K 2 Aphivath Caoutchouc Co., Ltd ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍវិស័កសិកម្ម និងជនបទ ដែលមានការចូលរួមពីសំណាក់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ នៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ សូមបញ្ជាក់ពីសមិទ្ធិផលនៃរោងចក្រកែច្នៃផលជ័រកៅស៊ូបស់ក្រុមហ៊ុន C.R.C.K 2 Aphivath Caoutchouc Co., Ltd រួមមាន៖

ទី១ បានធ្វើការដាំដុះលើផ្ទៃដីប្រមាណជា ១៦.២៦៩ហត ដែលបានបោះទុនវិនិយោគមកដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧ អស់ថវិកាចំនួន ១២០ លានដុល្លារអាមេរិក។

ទី២ នេះជាការវិនិយោគដំណាក់កាលទី១ របស់ក្រុមហ៊ុន សរុបជាង ១០លានដុល្លារសហរដ្ឋអាមេរិក ដែលត្រូវកសាងរោងចក្រ និងឃ្លាំងស្តុកកៅស៊ូ លើផ្ទៃដីជាង ១០ហត។

ទី៣ មានលទ្ធភាពផលិតជ័រកៅស៊ូជាង ២១.៥០០តោនក្នុង១ឆ្នាំ។

ទី៤ កំលាំងផលិតគឺ ៣តោន ក្នុង១ម៉ោង។

ទី៥ មានខ្សែសង្វាក់ផលិតកម្មចំនួន ២ខ្សែសម្រាប់ផលិតប្រភេទជ័រ អេស ស៊ី អ ១០ និង២០។

ទី៦ បង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជា ២.០០០នាក់។

ទី៧ មានផែនការពង្រីកការវិនិយោគដំណាក់កាលទី២ ដែលនិងមានលទ្ធភាពផលិតជ័រកៅស៊ូជាង ៤៥.០០០តោនក្នុង១ឆ្នាំ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម