ប្រតិទិនព្រឹត្តិការណ៍

កុម្ភៈ 2018
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត Meir Shlomo ឯកអគ្គរដ្ឋទូតនៃរដ្ឋអីស្រាអែល ដែលមាននិវេសនដ្ធាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 នៅវេលាម៉ោង៤:០០ រសៀល ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនិងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត Meir Shlomo ឯកអគ្គរដ្ឋទូតនៃរដ្ឋអីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ធាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងការវិនិយោគលើវិស័យកសិកម្មរបស់អីស្រាអែលនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត ឯកអគ្គរដ្ឋទូតបានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលកន្លងមក ហើយឯកឧត្តមបណ្ឌិត ឯកអគ្គរដ្ឋទូតបានបញ្ជាក់ផងដែរថាកិច្ចសហប្រតិបត្តិការនេះបានរឹតបន្តឹងមួយកម្រិតទៀត ចាប់តាំងពីការធ្វើទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រីដឹកនាំគណៈប្រតិភូរបស់ក្រសួងទៅកាន់ប្រទេសអីស្រាអែលកាលពីឆ្នាំ២០១៦។ កិច្ចសហប្រតិបត្តិការដ៏ល្អនេះបានឆ្លុះបញ្ចាំងតាមរយៈការបង្កើននូវចំនួននិស្សិតចុះធ្វើកម្មសិក្សានៅប្រទេសអីស្រាអែលពី ៣២៥នាក់ នៅឆ្នាំ២០១៦ មក ៤០០ នាក់ក្នុងឆ្នាំ២០១៧។ ឯកឧត្តមបណ្ឌិត ឯកអគ្គរដ្ឋទូតបានរាយការណ៍អំពីវឌ្ឍនភាពនៃគម្រោងបង្កើតកសិកម្មបច្ចេកទេសគំរូនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏មានផែនការបង្កើតគម្រោងថ្មីៗចំនួនពីរបន្ថែមទៀតផងដែរ។

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអីស្រាអែលដែលបានជួយ និងបន្តគាំទ្រយ៉ាងពេញទំហឹងក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាតាមរយៈការផ្តល់ឱកាសដល់និស្សិតពីកម្ពុជាចំនួនសរុប ៥១៨ នាក់បានទៅចូលរួមចុះកម្មសិក្សានៅប្រទេសអីស្រាអែលនៅឆ្នាំ ២០១៦ និង ២០១៧ និងជាមួយនឹងការបង្កើតមជ្ឈមណ្ឌលបច្ចេកទេសកសិកម្មគំរូលើការដាំដុះដំណាំ ការថែទាំ ការប្រមូលផល ការវេចខ្ចប់កសិផលប្រកបដោយគុណភាព និងសុវត្ថិភាព នៅសកលវិទ្យាល័យភូមិន្ទកសិកម្ម រួមទាំងឧបករណ៍មួយចំនួនដើម្បីបង្កើន សមត្ថភាពនិស្សិតកសិកម្មកម្ពុជា ឲ្យកាន់តែប្រសើរឡើង ដែលអាចមានលទ្ធភាពជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពពិធភាវូបនីកម្មកសិកម្ម ពាណិជ្ជូបនីយកម្ម និងការធ្វើទំនើបកម្មកសិកម្មកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រីមានក្តីសង្ឃឹមថាកិច្ចសហ ប្រតិបត្តិការរដ៏ល្អនេះវាងភាគីទាំងពីរនឹងត្រូវបានពង្រឹងនិងបន្តរីកធំធាត់បន្ថែមទៀត ដែលអាចឈានទៅដល់ការទាក់ទាញការវិនិយោគិនពីប្រទេសអីស្រាអែលលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកែរឆ្នៃផលិតផលកសិកម្មកម្ពុជា ប្រកបដោយគុណភាព និងសុវត្ថិភាពត្រូវនិងតម្រូវការទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម