ប្រតិទិនព្រឹត្តិការណ៍

កុម្ភៈ 2018
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យប្រតិភូមកពីអង្គការ IFAD ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅទីស្តីការក្រសួងល្ងាចថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា គ.ស២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតឲ្យប្រតិភូមកពីអង្គការ IFAD ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង The Project for Agriculture Development and Economic Empowerment (PADEE) និងស្នើសុំការណែនាំដើម្បីយកទៅអនុវត្តបន្តលើគម្រោង The Agriculture Services Programme for Innovation, Resilience and Extension (ASPIRE) ធ្វើយ៉ាងណាឲ្យគម្រោងនេះទទួលបានលទ្ធផលល្អប្រសើរ។ យោងតាមរបាយការណ៍របស់អង្គការ IFAD បានឲ្យដឹងថាគម្រោង PADEE ដែលនឹងត្រូវ បញ្ចប់នាពេលខាងមុខនឹងទទួលបានលទ្ធផលល្អគួរទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាកសិករ ដែលជា អ្នកទទួលយកគម្រោងនេះតែម្តង តាមរយៈបានបង្កើនផលិតភាពកសិកម្ម បង្កើនសមត្ថភាពលើការអនុវត្តប្រពល វប្បកម្មចម្រុះ បង្កើនសមត្ថភាពលើការងារអនុវត្តបច្ចេកទេស និងបានលើកម្ពស់ជីវភាពតាមរយៈការបង្កើនប្រាក់ចំណូល គ្រួសារផងដែរ។

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការគាំទ្រ និងថ្លែងអំណរគុណជូនចំពោះអង្គការ IFAD ដែលបានជួយ និងកំពុងតែបន្តជួយអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែរីកចម្រើន ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តមរដ្ឋមន្រ្តីរីករាយទទួលយកនូវលទ្ធផលដែលសម្រេចបានពីគម្រោងនេះ ហើយបានបង្ហាញនូវឆន្ទៈគាំទ្រ នឹងចូលរួមសហការបន្តអនុវត្តគម្រោង ASPIRE ឲ្យទទួលបានជោគជ័យបន្ថែមទៀត។ នាឱកាសនេះផងដែរឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យអង្គការ IFAD បន្តជួយអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាតាមរយៈការអនុវត្តទំនើបកម្មកសិកម្ម ពិពិធកម្មកសិកម្ម និងពាណិជ្ជូបនីយកម្ម ដើម្បីផ្តល់ឱកាសឲ្យប្រជាកសិករច្បាមយកនូវកាលានុវត្តភាពក្នុងការបង្កើនប្រាក់ចំណូល ស្របតាមកំណើនសេដ្ឋកិច្ច ដែលតាមការព្យាករណ៍កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ២០៣០។ ជំនួបពិភាក្សានេះត្រូវបានបញ្ចប់ក្នុងបរិយាកាសយោគយល់ និងសហការគ្នាល្អប្រសើរ។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម