ប្រតិទិនព្រឹត្តិការណ៍

កុម្ភៈ 2018
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី រួមដំណើរជាមួយឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានបើកវេទិកាស្រូវអង្ករកម្ពុជាលើកទី៦ រួមជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា

 នៅព្រឹកថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា គ.ស២០១៨ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ មានបើកវេទិកាស្រូវអង្ករកម្ពុជាលើកទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុក ក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍវិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីសំណាក់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមដែលជាថ្នាក់ដឹកនាំអញ្ជើញមកពីក្រសួងពាក់ព័ន្ធ និងឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ផងដែរ ។ វេទិកាស្រូវអង្ករកម្ពុជាលើកទី៦ នេះបានផ្តោតលើ ១) សេចក្តីព្រាងផែនការមេរបស់វិស័យស្រូវអង្ករកម្ពុជានៅតំបន់ជុំវិញបឹងទន្លេសាប និងទន្លេមេគង្គក្រោម ២) សេចក្តីព្រាងគោលនយោបាយ ស្រូវអង្ករកម្ពុជាថ្មី ៣) ការធ្វើទំនើបកម្មស្រូវអង្ករកម្ពុជា

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម