ប្រតិទិនព្រឹត្តិការណ៍

កុម្ភៈ 2018
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញក្រោមអធិបតីភាពមានរៀបចំពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការ

នៅរសៀលថ្ងៃសុក្រ ៤រោច ខែបុស្ស នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ នៅទីស្ដីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អញ្ជើញចូលរួមក្នុងកម្មវិធីនេះដែរ រួមមានៈ ឯកឧត្តម លោកជំទាវ អស់លោក ជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ប្រធាន អនុប្រធាន អង្គភាពជំនាញ និងប្រធានឬអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយនិងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យ៉ាងច្រើនកុះករ។

បន្ទាប់ពីមតិស្វាគមន៍ ការអានព្រះរាជក្រឹត្យ និងអនុក្រឹត្យស្តីពីការតែងតាំងនិងផ្ទេរភារកិច្ចមន្ត្រីរាជការ ការប្ដេជ្ញាចិត្តពីតំណាងមន្ត្រីទទួលបានការប្រកាសតែងតាំង និងការប្រគល់ព្រះរាជក្រឹត្យ អនុក្រឹត្យ រួចមក ឯកឧត្ដមរដ្ឋមន្ត្រីបានមានមតិសំណេះសំណាលក្នុងអង្គពិធី ដែលមានខ្លឹមសារជាអាទិ៍៖ -ការកែទម្រង់ក្នុងការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានសាធារណរដ្ឋបាល -ការកែទម្រង់ក្នុងការអនុវត្តគម្រោងហិរញ្ញប្បទាននានា -ការតែងតាំងមន្ត្រីរាជការដែលជាមន្ត្រីក្នុងក្រសួង មិនមែន ជាមន្ត្រីរាជការក្រៅក្រសួង ហើយដែលការតែងតាំងធ្វើតាម នីតិវិធីឯកភាពគ្នាក្នុងរង្វង់ថ្នាក់ដឹកនាំ (ដូចជាថ្នាក់អគ្គលេខាធិការ អគ្គនាយក មានការបោះឆ្នោតដោយថ្នាក់ដឹកនាំជារដ្ឋលេខាធិការ) -អគ្គលេខាធិការត្រូវបំពេញការងារសម្រាប់ក្រសួងទាំងមូលសម្រាប់ថ្នាក់ដឹកនាំក្រសួងទាំងអស់ -ការកែទម្រង់ការងារក្រសួងឲ្យស្របតាមការវិវឌ្ឍន៍នៃ សេដ្ឋកិច្ចជាតិដែលត្រូវតម្រង់ឆ្ពោះទៅការស្វែងរកទីផ្សារ កសិផល -ប្រធានអង្គភាព/ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទទាំងអស់ត្រូវធ្វើការគ្រប់គ្រងវត្ដមានមន្ត្រីរាជការឲ្យបានម៉ឺងម៉ាត់ស្របតាមស្មារតីអនុក្រឹត្យគ្រប់គ្រងវត្ដមានមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យា -ប្រធានអង្គភាព/ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទទាំងអស់ ត្រូវចេះសាមគ្គីគ្នា ធ្វើការរួមគ្នា និងឈ្លាសវៃក្ងុងការធ្វើផែនការអភិវឌ្ឍន៍ ដែលផ្សារភ្ជាប់ថវិកា -រកគំនិតច្នៃប្រឌិតផ្តួចផ្ដើមថ្មី និងបច្ចេកទេសជួយដល់ការ បង្កើនចំណូលដល់សហគមន៍ (សហគមន៍ព្រៃឈើ សហគមន៍នេសាទ…) តាមរយៈការបង្កើតការងារថ្មីៗ -ថ្នាក់ដឹកនាំអង្គភាព មន្ទីរ និងមន្ត្រីរាជការត្រូវ ខិតខំផ្តល់សេវាសាធារណៈ មានចរិតមហាជន ផ្តល់សេវាបានលឿន ទូលំទូលាយ មានប្រសិទ្ធភាពខ្ពស់ -ត្រូវមានឆន្ទៈម្ចាស់ការ ប្រកបដោយគំនិតច្នៃប្រឌិត -ត្រូវមានភក្ដីភាពចំពោះស្ថាប័ន វិជ្ជាជីវៈ និងចំពោះប្រជាជន ដែលទទួលសេវា -ត្រូវមានមនសិកាវិជ្ជាជីវៈជាអតិបរិមា ដោយហ៊ានលះបង់បំរើសេវាសាធារណៈ មានការប្ដេជ្ញាខ្ពស់ ពង្រឹងសមត្តភាព ស្មោះត្រង់ចំពោះស្ថាប័ន-អង្គភាព និងលាក់ការណ៏ខ្ពស់ -ប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលទាំង៥ ដែលត្រូវបានប្រកាសតែងតាំងថ្ងៃនេះ ត្រូវខិតខំបំពេញការងារដឹកនាំ និង តម្រង់ទិស និងផ្តល់ជាធាតុចូលក្នុងការអភិវឌ្ឍអង្គភាពរបស់ខ្លួន -រក្សា និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងតាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ ដើម្បីសម្រេចជោគជ័យក្នុងភារកិច្ច…។ល។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ថ្នាក់ដឹក និងមន្ត្រីរាជការក្រសួង ដែលបានរួមគ្នាបង្កើតនូវសមិទ្ធិផល និងជោគជ័ំយសម្រាប់ក្រសួង និងជូនពរដល់ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីរាជការទាំងអស់នូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀតឃ្លា។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម