ប្រតិទិនព្រឹត្តិការណ៍

មករា 2018
ពុ ព្រ សុ អា
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងអមដំណើរដោយឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យប្រធានក្រុមហ៊ុន Green Leader holding Group Co. LTD. ជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងអមដំណើរដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យប្រធានក្រុមហ៊ុន Green Leader holding Group Co. LTD.ចូលជួបសម្តែងការគួរសមនិងរាយការណ៍ពីវឌ្ឍនភាពនៃការវិនិយោគ លើការដាំដុះដំឡូងមី កែឆ្នៃ និងការនាំចេញផលិតផលម្សៅមី និងប្រេងអេតានុល ។ សូមបញ្ជាក់ថាក្រុមហ៊ុននេះនិងសាងសាងរោងចក្រចំនួន ៥ នៅក្នុងឆ្នាំ ២០១៨ ហើយមានផែនការសាងសង់រោងចក្រឲ្យបានចំនួន ១០ នៅឆ្នាំ ២០២០ ដែលអាចផលិតម្សៅមីរហូតដល់ ២ លានតោន សម្រាប់នាំចេញ។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម