ប្រតិទិនព្រឹត្តិការណ៍

មករា 2018
ពុ ព្រ សុ អា
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងអមដំណើរដោយឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារ ជាមួយឯកឧត្តម Han Changfu រដ្ឋមន្ត្រីក្រសួងកសិកម្មចិន

 នៅវេលាម៉ោង ១៧:៣០ ល្ងាចថ្ងៃព្រហស្បតិ៍៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអមដំណើរដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារ ជាមួយឯកឧត្តម Han Changfu រដ្ឋមន្ត្រីក្រសួងកសិកម្មចិន និងឯកឧត្តម Qu Dongyu អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិនលើវិស័យកសិកម្ម នៅទីស្ដីការក្រសួងកសិកម្មចិន ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះគោលគំនិត ដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម ស៊ី ជីងភីង ប្រធានាធិបតីចិន ក្នុងការកែរទម្រង់ស៊ីជម្រៅលើអភិបាលកិច្ចនៃ ប្រទេសចិននិងបានដាក់ចេញនូវយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវាត់មួយ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ដោយឡែកសម្រាប់កម្ពុជា ទំនាក់ទំនង នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន លើគ្រប់វិស័យក៏ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ ហើយកាន់តែធំធាត់និងរឹងមាំថែមទៀតជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំជាពិសេសវិស័យកសិកម្ម។ ក្នុងឱកាសនោះដែរភាគីកម្ពុជាបានស្នើដល់ភាគីចិន ឲ្យជួយគាំទ្រគម្រោងថ្មីមួយចំនួនដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើកន្លងមក ដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី Han Changfu សម្តែងនូវសេចក្តីរីករាយនិង ស្វាគមន៍បំផុតចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលជាមហាមិត្តបានអញ្ជើញមកទស្សនៈកិច្ចនៅប្រទេសចិន និងបានកោតសសើរដល់ សក្តានុពល និងវឌ្ឍនៈភាពនៃវិស័យកសិកម្មនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ចំពោះគម្រោងស្នើសុំដែលបានលើកឡើងដោយភាគីកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មចិន សន្យាថានឹងសហការអនុវត្តរួមគ្នាជាមួយឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន ក្នុងការជំរុញកិច្ចសហប្រតិ បត្តិការឲ្យអស់លទ្ធភាព ជាពិសេសក្នុងការធ្វើផែនការមេទំនើបកម្មកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យកាន់តែរីកចម្រើន និងលើកស្ទួយសេដ្ឋកិច្ចជាតិ។ ភាគីទាំងពីរក៏ឯកភាព បង្កើតក្រុមការងារសិក្សាស្រាវជ្រាវពូជស្រូវដើម្បីបង្កើននិងធានាផលិតភាព គុណភាព និងធ្វើការនាំចេញ។ ចំពោះវិស័យកែរច្នៃផលិតផលកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មចិន និងបញ្ជូនអ្នកឯកទេសទៅសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅនៅពេលឆាប់ៗខាងមុខនេះ។

កិច្ចប្រជុំត្រូវបានបញ្ចប់ក្នុងបរិយាកាសស្និតស្នាល និងកក់ក្តៅជាទីបំផុត។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម