ប្រតិទិនព្រឹត្តិការណ៍

មករា 2018
ពុ ព្រ សុ អា
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងអមដំណើរដោយឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានចូលជួបសម្តែងការគួរសំនិងពិភាក្សាការងារជាមួយលោកជំទាវ Gao Yan អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន

 នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអមដំណើរដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលជួបសម្តែងការគួរសំនិងពិភាក្សាការងារជាមួយលោកជំទាវ Gao Yan អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ទីក្រុងប៉េកាំង នៃ សាធារណរដ្ឋប្រជាមានិតចិន។

សូមបញ្ជាក់ថាភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលនៃកិច្ចសហប្រតិបត្តិការនៃប្រទេសយើង ទាំងពីរកន្លង ហើយភាគីចិនបានទទួលយកសំណូមពររបស់ភាគីកម្ពុជាយកទៅពិនិត្យនិងជួយ ជំរុញក្នុងការអនុវត្តនាពេលខាងមុខ ក្នុងនោះរួមមាន៖ ទី១ សន្យាជួយគាំទ្រគម្រោងនានា ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានស្នើសុំហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ ទន្ទឹមនឹងនេះ ភាគីចិននិងជួយរៀបចំផែនការមេស្តីពីការធ្វើទំនើបកម្ម ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីកម្មកសិកម្មដើម្បីបង្កើនជីវភាពប្រជាជនឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចកម្ពុជា។

ទី២ ក្រសួងពាណិជ្ជកម្មចិនឯកភាពជំរុញអង្គភាពនាយកដ្ឋានរដ្ធបាល ត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក ធ្វើការសម្រួល និងពន្លឿនពិធីសារបន្ថែមមុខទំនិញផលិតផលកសិកម្មឲ្យច្រើនជាងបច្ចុប្បន្ន។ ទី៣ ភាគីចិនព្រមទទួលយកទៅពិនិត្យក្នុងការរៀបចំអនុវត្តពិធីសារអនុសារនៈស្តីអំពីការនាំចេញទំនិញកសិផលពីកម្ពុជាទៅកាន់ប្រទេសចិនដោយអនុគ្រោះពន្ធចំនួន ៨០៣០មុខទំនិញដែលបានចុះហត្ថលេខាកាលពីខែមិនាឆ្នាំ២០១៦។

ទី៤ ភាគីទាំងពីរបានឯកភាពលើការជំរុញការហោះហើរត្រង់ពីចិនទៅកម្ពុជាឲ្យបានច្រើន ដើម្បីជំរុញកំណើនទេសចរណ៍ចិនទៅកាន់កម្ពុជា។ ទី៥ នឹងជួយគាំទ្រដល់ក្រុមហ៊ុន ហ័រថុងឈីនតាវ អភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ស្របតាមគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ និងធ្វើឲ្យគម្រោងនេះក្លាយជាគម្រោងគំរូនៅក្នុងតំបន់អាស៊ីអគ្នេយ៍។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម