ប្រតិទិនព្រឹត្តិការណ៍

មករា 2018
ពុ ព្រ សុ អា
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Long Yunhai អគ្គនាយកក្រុមហ៊ុន Weihai Dragon Union Agriculture Co., Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទីពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតឲ្យលោក Long Yunhai អគ្គនាយកក្រុមហ៊ុន Weihai Dragon Union Agriculture Co., Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារស្តីពីការនាំចេញផលិតផលផ្លែឈើពីកម្ពុជាទៅក្រៅប្រទេស និងបើកសិដ្ឋានចិញ្ចឹមគោ នៅសាលប្រជុំសណ្ឋាគារ Grand Hyatt ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ តាមការរាយការណ៍របស់លោក Long Yunhai បានឲ្យដឹងថាបច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំវិនិយោគសាងសង់រោងចក្រកែរច្នៃ វេចខ្ចប់ផលិតផលផ្លែឈើកម្ពុជា បំពាក់ម៉ាស៊ីន ទំនើបក្នុងការសម្លាប់មេរោគ តាមស្តង់ដារអនាម័យ និងភូតគាមអនាម័យអន្តរជាតិ នៅខេត្តកំពង់ស្ពឺ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុង ស្រុក និងធ្វើការនាំចេញ។ ក្រុមហ៊ុនរបស់លោកក៏មានបំណងបើកធនាគារកសិកម្មដើម្បីផ្តល់សេវាជូនប្រជាកសិករ និងជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាឲ្យកាន់តែរីកចម្រើននាពេលអនាគត។

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ និងគាំទ្រចំពោះក្រុមហ៊ុនដែលបានវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជា

ដែលជាកូនសោរដ៏សំខាន់ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបង្កើន សមត្ថភាពកែរច្នៃ តាមស្តង់ដារអន្តរជាតិ ដើម្បីធ្វើការនាំចេញផលិតផលកសិកម្មកម្ពុជា និងលើកស្ទួយសេដ្ឋកិច្ចជាតិកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យក្រុមហ៊ុនគិតគូរ ការវិនិយោគលើការចិញ្ចឹមត្រី និងគោបម្រើដល់ការនាំចេញ ដោយកម្ពុជាមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យក្រុមហ៊ុនពន្លឿនការរៀបចំឯកសារ ដើម្បីចុះអនុសារនៈយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម