ប្រតិទិនព្រឹត្តិការណ៍

មករា 2018
ពុ ព្រ សុ អា
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញអមដំណើរជាមួយឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅទស្សនៈកិច្ចក្រុមហ៊ុន Yunnan Construction and Investment Holding Group Co., Ltd នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន

នៅព្រឹកថ្ងៃអាទិត្យ 14រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស2561 ត្រូវនឹងថ្ងៃទី17 ខែធ្នូ ឆ្នាំ2017 ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ចើញអមដំណើរជាមួយឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅ ទស្សនៈកិច្ចក្រុមហ៊ុន Yunnan Construction and Investment Holding Group Co., Ltd នៅទីក្រុងឃុនមីង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ សូមបញ្ជាក់អំពីប្រវត្តសង្ខេបរបស់ក្រុមហ៊ុន Yunnan Construction and Investment Holding Group Co,. Ltd៖

• ក្រុមហ៊ុនបង្កើតឡើងបានជាង ៦០ឆ្នាំ

• បុគ្គលិកប្រមាណជា ៣ម៉ីននាក់

• មានជំនាញ និងបទពិសោធន៍ខ្ពស់ក្នុងការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងនិងក្រៅប្រទេស

• វិនិយោគនៅ១៤ប្រទេស ក្នុងតំបន់អាស៊ី និងអាហ្វ្រិក • ជាប់លំដាប់ថ្នាក់លេខ៦ ក្នុងចំណោមក្រុមហ៊ុនធំជាងគេនៃវិស័យសំណង់នៅសាធារណរដ្ឋប្រជាមានិតចិន

• កិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា គឺបានបញ្ចប់ការសាងសង់វិមានមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជាការដ្ឋានកងទ័ព និងចាប់ផ្តើមសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបនាពេលខាងមុខ

នាក្នុងឱកាសនេះ ឯកឧត្តមឧបនាយរដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ដល់វឌ្ឍនៈភាពរបស់ក្រុមហ៊ុន និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសកម្ពុជាកន្លងមក ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមថាក្រុមហ៊ុននិងមកវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជានាថ្ងៃអនាគតផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្នើដល់ក្រុមហ៊ុនឲ្យពិនិត្យលើលទ្ធភាពវិនិយោគតំបន់សេដ្ឋកិច្ចពិសេសកែឆ្នៃ ផលិតផលកសិកម្មដើម្បីជម្រុញការនាំចេញ ដើម្បីលើកទឹកចិត្តដល់កសិករបង្កើនការផលិត ហើយនិងបានចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចកម្ពុជា។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម