ប្រតិទិនព្រឹត្តិការណ៍

មករា 2018
ពុ ព្រ សុ អា
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យឯកឧត្តម ច្សច អេដហ្គា (George EDGAR) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 នៅទីស្តីការក្រសួងរសៀលថ្ងៃព្រហស្បតិ៍១១ រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាតឲ្យឯកឧត្តម ច្សច អេដហ្គា (George EDGAR) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាលើចំណុចសំខាន់មួយចំនួនដូចជាការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងជលផលសមុទ្រ ការរៀបចំគោលនយោបាយ និង វិធានការទប់ស្កាត់ការនេសាទសមុទ្រគ្មានការអនុញ្ញត និងខុសច្បាប់ និងការអភិរក្សធនធានជលផលសមុទ្រឲ្យមាននិរន្តរភាព ជាពិសេសគាំទ្រលើផែនការសកម្មភាពស្តីពីការគ្រប់គ្រងនិងចុះបញ្ជីស្ថិតិទូកនេសាទសមុទ្រដែលកំពុងរៀបចំដោយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រោមហិរញ្ញប្បទានឥតសំណងពីសហផាពអឺរ៉ុប។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម