ប្រតិទិនព្រឹត្តិការណ៍

ធ្នូ 2017
ពុ ព្រ សុ អា
27 28 29 30 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះជួបគណៈប្រតិភូបានទៅទស្សនកិច្ចកសិដ្ឋានផលិតអំប្រីយ៉ុង និងបង្កាត់ពូជគោ Brangus របស់ក្រុមហ៊ុន Nindooinbah ដែលស្ថិតនៅក្នុងរដ្ឋ Queensland

 មុននឹងនិវត្តន៏មកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈប្រតិភូបានទៅទស្សនកិច្ចកសិដ្ឋានផលិតអំប្រីយ៉ុង និងបង្កាត់ពូជគោ Brangus របស់ក្រុមហ៊ុន Nindooinbah ដែលស្ថិតនៅក្នុងរដ្ឋ Queensland។ ក្រុមហ៊ុននេះចាប់ផ្តើមតាំងពីឆ្នាំ ១៨៦១ ហើយបច្ចុប្បន្នមានលទ្ធភាពស្តុកពូជគោបាន ៣០០០ក្បាល ហើយធ្វើការលក់ពូជទៅកាន់ទីផ្សារបាន ១៥០០ក្បាលក្នុងមួយឆ្នាំ ក្នុងនោះពូជមេលក់បានក្នុងតម្លៃប្រមាណ ៣០០០ដុល្លារអាមេរិក និងពូជបា តម្លៃប្រមាណ ៤០០០ដុល្លារអាមេរិក។ ក្រុមហ៊ុនបានបង្កើនពូជគោពីចំនួន ៦០០ក្បាល ដល់ ៣០០០ក្បាល តាមរយៈការវិនិយោគបន្ថែមលើប្រព័ន្ធធារាសាស្រ្ត ដែលប្រើប្រាស់ទាំងទឹកលើដី និងក្រោមដី ដើម្បីធ្វើការផលិតចំណី។ នៅក្នុងដំណើរការនៃបង្កាត់ពូជនេះ រដ្ឋាភិបាលអូស្រ្តាលី បានចូលរួមចំណែកគាំទ្រដល់វិស័យឯកជនក្នុងកត្តាមួយចំនួនដូចជា គាំទ្រទៅលើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍពូជ និងលើកទឹកចិត្តដល់កសិករឲ្យប្រើប្រាស់ចាត់ចែងទឹកដែលមានលក្ខណភាតរៈបរិស្ថាន។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម