ប្រតិទិនព្រឹត្តិការណ៍

ធ្នូ 2017
ពុ ព្រ សុ អា
27 28 29 30 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយតំណាងក្រុមប្រឹក្សាភិបាលនៃសកលវិទ្យាល័យឃ្វីនស្លេន និង មជ្ឈមណ្ឌលអបរំនិងបណ្តុះបណ្តាលវិជ្ជាជីវហ្គេតតុន (GVEC)

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ គណប្រតិភូបានឆ្លៀតឱកាសចូលជួបពិភាក្សាការងារជាមួយតំណាងក្រុមប្រឹក្សាភិបាលនៃសកលវិទ្យាល័យឃ្វីនស្លេន និង មជ្ឈមណ្ឌលអបរំនិងបណ្តុះបណ្តាលវិជ្ជាជីវហ្គេតតុន (GVEC) ក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការអប់រំ និងបណ្តុះបណ្តាលជំនាញកសិកម្មរយៈខ្លី មធ្យម និងវែង ដល់មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនិស្សិតនៃគ្រឹះស្ថានអប់រំក្រោមចំណុះក្រសួង។ តំណាងសកលវិទ្យាល័យ និង GVEC បានបញ្ជាក់ជូនថា ស្ថាប័នរបស់លោកបើកទូលាយចំពោះកិច្ចសហការជាមួយដៃគូអន្តរជាតិនានា ក្នុងការអភិវឌ្ឍន៏ធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាកសិកម្ម និងកសិពាណិជ្ជកម្ម តាមរយៈការចុះអនុស្សារណៈយោគយល់គ្នារវាងគូភាគី។ នេះជាឱកាសថ្មីមួយទៀតដែលកម្ពុជាអាចជំរុញ និងលើកទឹកចិត្តដល់និស្សិតកសិកម្មជំនាន់ក្រោយអាចស្រូបយកនូវចំណេះដឹងថ្មីៗដែលមានការបញ្ជូលនូវបច្ចេកវិទ្យាទំនើបចុងក្រោយក្នុងការដាំដុះ ដែលមានលក្ខណៈងាយស្រួល សន្សំសំចៃ មានប្រសិទ្ធិភាព និងប្រើប្រាស់កម្លាំងពលកម្មតិច។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម