ប្រតិទិនព្រឹត្តិការណ៍

ធ្នូ 2017
ពុ ព្រ សុ អា
27 28 29 30 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំគណប្រតិភូក្រសួង និង ឯកឧត្តម អគ្គនាយកក្រុមហ៊ុនសូម៉ាគ្រុប ចូលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន SunRice

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណប្រតិភូក្រសួង រួមដំណើរដោយ ឯកឧត្តម សុខ ពុទ្ធិវុធ អគ្គនាយកក្រុមហ៊ុនសូម៉ាគ្រុប ចូលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន SunRice នៅទីស្នាក់កណ្តាលនាទីក្រុងស៊ីដនី ក្នុងគោលបំណងទាក់ទាញការនាំចូលអង្ករកម្ពុជាមកកាន់ប្រទេសអូស្រ្តាលី។

សូមបញ្ជាក់ថា ក្រុមហ៊ុន SunRice ជាក្រុមហ៊ុនអន្តរជាតិមួយដែលធ្វើការផ្គត់ផ្គង់ចែកចាយស្រូវប្រមាណ ១,២លានតោន ស្មើនឹងអង្ករប្រមាណ ៧២០ ០០០តោន ក្នុងមួយឆ្នាំ ទៅកាន់ទីផ្សារពិភពលោកចំនួន ៥០ប្រទេស សម្រាប់មនុស្សប្រមាណជាង ២០លាននាក់។

បច្ចុប្បន្នក្រុមហ៊ុនមានសមត្ថភាពផលិតស្រូវបានក្នុងស្រុកប្រមាណ ៦០០ពាន់តោន និងទាមទារអោយមានការនាំចូលពីបរទេសដើម្បីបំពេញតម្រូវការ។ នេះជាឱកាសមាសសម្រាប់កម្ពុជាក្នុងការបំពេញនូវតម្រូវការនេះ ទន្ទឹមនឹងកម្ពុជានៅសល់ស្រូវជាង ៥លានតោន នាឆ្នាំកន្លងមក។ កត្តាចំបងដែលជាលក្ខខណ្ឌតម្រូវរបស់ក្រុមហ៊ុន SunRice គឺកត្តាគុណភាព និងស្ថេរភាពនៃការផលិត ព្រមទាំងភាពសុទ្ធនៃអង្ករ។ តាមរយៈការពិភាក្សានេះ ក្រសួងនិងក្រុមហ៊ុនសូម៉ាគ្រុប នឹងសហការគ្នាឲ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀតដើម្បីគាំទ្រដល់គោលនយោបាយជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិទទួលបានជោគជ័យ។

បន្ទាប់មក នៅរសៀលម៉ោង២និង៣០ ឯកឧត្តម វេង សាខុន បានដឹកនាំគណប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារសហប្រតិបត្តិការលើវិស័យកសិកម្ម ជាមួយ លោកជំទាវ Concetta Fierravanti-Wells រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ ទទួលបន្ទុកនៅក្នុងតំបន់ប៉ាស៊ីហ្វិក ប្រកបដោយភាពស្និតស្នាលជាមិត្តភាព និងសហប្រតិបត្តិការគ្នាខ្ពស់។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម