ប្រតិទិនព្រឹត្តិការណ៍

វិច្ឆិកា 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Ahab Downer នាយកអង្គការ FAUNA & FLORA INTERNATIONAL (FFI) ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅទីស្តីការក្រសួងកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអនុញ្ញាតឲ្យលោក Ahab Downer នាយកអង្គការ FAUNA & FLORA INTERNATIONAL (FFI) ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអភិរក្សសត្វព្រៃ រុក្ខជាតិក្នុងព្រះរាជាណាចក្រកម្ពុជា។

នាឪកាសនេះលោក Ahab Downer បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីនិងសហការីដែលបានចូលរួមសហការបានយ៉ាងល្អប្រសើរកន្លងមកជាមួយការអង្គការ FFI តាំងពីឆ្នាំ១៩៩៦ ដែលទទួលបានលទ្ធផលជាផ្លែផ្កាមានជាអាទិ៍ គម្រោងអភិរក្សដំរីកម្ពុជា និងគម្រោងអភិរក្សប្រពើកម្ពុជា ការជួយគាំទ្រកម្មវិធីបង្កាត់ពូជក្រពើត្រីនៅឧស្យានសួនសត្វភ្នំតាម៉ៅដើម្បីទៅក្នុងធម្មជាតិ ព្រមទាំងកម្មវិធីសំខាន់ថែមទៀត។ លោក Ahab Downer បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្រ្តីផងដែរថាអង្គការ FFI បានប្តេជ្ញាចិត្តបន្តការគាំទ្រនិងអភិរក្សប្រភេទដែលទទួលរងការគំរាមកំហែងនៅតំបន់ការពារសមុទ្រ សត្វព្រៃ និងជីវចម្រុះនៅតំបន់ជួរភ្នំក្រវាញ តាមរយៈជំរើសនូវដំណោះស្រាយណាដែលមាននិរន្តរភាព ផ្អែកតាមគុណភាពផ្នែកវិទ្យាសាស្រ្តនិងត្រូវតាមរបបសសត្វព្រៃ និងរុក្ខជាតិក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតបនាឪកាសនេះឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សកម្មភាពរបស់អង្គការ FFI ដែលបានខិតខំការពារ អភិរក្សធនធានធម្មជាតិ បណ្តុះបណ្តាលធនធានមនុស្ស ក្នុងន័យរក្សាឲ្យបាននូវពូជសត្វដោយកម្រ ជីវៈចម្រុះសម្រាប់ប្រជាជនកម្ពុជានិងកូនចៅជំនាន់ក្រោយឲ្យបានស្គាល់និងយល់ដឹងអំពីអត្ថប្រយោជន៍នៃធនធានធម្មជាតិ និងត្រូវចូលរួមថែរក្សាឲ្យបានគង់វង្ស។ ទន្ទឹមនិងនេះឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍សំខាន់ៗជូនអង្គការ FFI និងអង្គភាពពាក់ព័ន្ធដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យបន្ថែមទៀតដូចជា៖ ១-អង្គការ FFI គួរតែសហការជាមួយរដ្ឋាលព្រៃឈើ និងរដ្ឋាលជលផល គួរជ្រើសរើសរកទីតាំង ឬតំបន់ណាមួយដែលសត្វមានដោយកម្រកំពុងប្រឈមមុខរកកលនឹងវិនាសផុតពូជ ត្រូវតែថែរក្សា ការពារនិងអភិរក្សឲ្យបានទាន់ពេលវេលា។ ២-ត្រូវបង្កើនជីវភាពដល់សមាជិកសហគមន៍ព្រៃឈើតាមរយៈការលើកទឹកឲ្យធ្វើការដាំដុះដំណាំ និងចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងផល អនុផលព្រៃឈើ និងការប្រមាញ់សត្វព្រៃ។

៣-លើកកម្ពស់សមត្ថភាពបង្កាត់ពូជសត្វដែលជិតផុតពូជ និងមានដោយកម្រ។ ៤-ស្នើសុំឲ្យអង្គការ FFI និងរដ្ឋបាលពាក់ព័ន្ធគួរតែបង្កើតមជ្ឈមណ្ឌលអប់រំ ឬផ្សព្វផ្សាយពីចំណេះដឹងអំពីវត្តជីវិតរបស់សត្វព្រៃនៅកម្ពុជាដើម្បីឲ្យយុវជនជំនាន់ក្រោយបានដឹង បានយល់និងយកចិត្តទុកដាក់ចូលរួមការពារ និងអភិរក្សសត្វព្រៃនិងរុក្ខជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនាពេលអនាគត។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម