ប្រតិទិនព្រឹត្តិការណ៍

វិច្ឆិកា 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមប្រជុំទ្វេភាគីជាមួយលោក Tran Ngoc Thuan អគ្គនាយកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម

នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំគណៈប្រតិភូក្រសួងចូលរួមប្រជុំទ្វេភាគីជាមួយលោក Tran Ngoc Thuan អគ្គនាយកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម និងសហការីនៅស្នាក់ការធំក្រុមហ៊ុន ទីក្រុងហូជីមិញ សាធារណរដ្ឋសងញកមនិយមវៀតណាម។ ការប្រជុំបានផ្តោតទៅលើ៖ 1) កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការការស្រាវជ្រាវ និងការផ្លាស់បទពិសោធន៍និងបច្ចេកទេសក្នុងការជ្រើសរើសពូជ ការដាំដុះកៅស៊ូ និងការកែឆ្នៃកៅស៊ូ ។ 2) ពិនិត្យមើលវឌ្ឍនភាពនៃការបោះទុនវិនិយោគរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម លើការ អភិវឌ្ឍដាំដុះដំណាំកៅស៊ូនៅប្រទេសកម្ពុជា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ (២០០៧-២០១៧) 3) ការទិញផលិតផលកសិកម្មពីកម្ពុជា គ្រាប់ស្វាយចន្ទី និងដំឡូងមី 4) បញ្ហប្រឈម និងដំណោះស្រាយក្នុងពន្លឿននៃការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅប្រកបដោយភាពជាវិជ្ជមាន មិត្តភាព សហប្រតិបត្តការ មានការយោគយល់គ្នាខ្ពស់ និងមានភាពជឿជាក់ក្នុងការធ្វើឲ្យសម្រេចតាមគម្រោងផែនការដែលបានកំណត់។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម