ប្រតិទិនព្រឹត្តិការណ៍

វិច្ឆិកា 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញបន្តទស្សនកិច្ចនៅរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្រុមហ៊ុន Dan On Food Corporation នៅខេត្តបិញឌួង ប្រទេសវៀតណាម

 នៅវេលាម៉ោង ២:០០ រសៀល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយគណៈប្រតិភូក្រសួង បានបន្តទស្សនកិច្ចនៅរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្រុមហ៊ុន Dan On Food Corporation នៅខេត្តបិញឌួង ប្រទេសវៀតណាម។ សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីនេះ បាននិងកំពុងគាំទ្រ និងបានប្រមូលទិញគ្រាប់ស្វាយចន្ទីពីកម្ពុជាកន្លងមកជាបន្តបន្ទាប់ ដោយក្រុមហ៊ុនមានសមត្ថភាពកែច្នៃ វិចខ្ចប់ និងនាំចេញ ទៅកាន់បណ្តាប្រទេសជាងដប់នៅលើពិភពលោក បានប្រមាណជា ៨ ០០០ តោនក្នុងមួយឆ្នាំ ដោយមានបុគ្គលិកបម្រើការប្រមាណជា ៣០០ នាក់។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ព្រមទាំងក្រុមហ៊ុនដែលបានគាំទ្រផលិតផលកម្ពុជាកន្លងមក ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យក្រុមហ៊ុនពិចារណាអំពីការវិនិយោគរោងចក្រកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីនៅកម្ពុជា ជាមួយនឹងការបង្កើនជំនឿទុកចិត្តពីកសិករកម្ពុជាដែលជាអ្នកផលិត តាមរយៈការជម្រុញការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យារវាងក្រុមហ៊ុនជាមួយប្រជាកសិករដោយមានការសម្របសម្រួលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម