ប្រតិទិនព្រឹត្តិការណ៍

វិច្ឆិកា 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 នៅទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនិងគម្រោងរៀបចំផែនការមេអភិវឌ្ឍវិស័យវិស័យកសិកម្មឆ្នាំ២០៣០ គាំទ្រដោយសហភាពអឺរ៉ុប។

នាឱកាសនេះលោក George EDGAR សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីនិងសហការីដែលបានសហការអនុវត្តគម្រោងកន្លងមក ហើយក្នុងពេលបច្ចុប្បន្នសហភាពអឺរ៉ុបបាននិងកំពុងជួយរៀបចំផែនការមេសម្រាប់គម្រោងស្តីពី “កម្មវិធីជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្នៈអនុវិស័យជលផល និងផលិតកម្មសត្វ” ដើម្បីកាត់បន្ថយភាពក្រីក្រ និងបណ្តុះបណ្តាលធនធានមនុស្ស ការការពារនិងអភិរក្សធនធានធម្មជាតិ។

ទាក់ទងនិងការរៀបចំគម្រោងផែនការមេនេះឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍សំខាន់ៗជាអាទិ៍៖ ១-ដោយសារកម្លាំងពលកម្មក្នុងវិស័យកសិកម្មមានការធ្លាក់ចុះ

ប្រជាជនមានការកើនឡើង និងសេដ្ឋកិច្ចមានការរីកចម្រើន ដូច្នេះដើម្បីធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរ ចាំបាច់ត្រូវបង្កើនផលិតភាពកសិកម្មតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ជំរុញការធ្វើពិពិធកម្មកសិកម្ម ការប្រើប្រាស់ដីកសិកម្មឲ្យអស់លទ្ធភាពនិងមានប្រសិទ្ធភាពជាពិសេសសម្រាប់ ប្រជាកសិ ករដែលមានផ្ទៃដីដាំដុះខ្នាតតូច ២-បង្កើនសមត្ថភាពប្រើប្រាស់ទឹក គ្រប់គ្រងទឹកកសិកម្ម និងប្រព័ន្ធស្រោចស្រព ឲ្យមានប្រសិទ្ធភាព ៣-បង្កើននិងលើកទឹកចិត្តលើការចិញ្ចឹមគោ ក្របី ដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ទាំងក្នុងនិងក្រៅស្រុក ៤-ចំពោះកសិករដែលមានផ្ទៃដីតូចគួរពិនិត្យលទ្ធភាពធ្វើប្រពលវប្បកម្មចំរុះដូចជាការដាំដុះដំណាំ ការចិញ្ចឹមសត្វ និងការចឹញ្ចឹមត្រី (បង្កើនលទ្ធភាពចិញ្ចឹមលើផ្ទៃដីដដែល) ៥-ត្រូវបង្កើនជីវភាពដល់សមាជិកសហគមន៍ព្រៃឈើតាមរយៈការលើកទឹកឲ្យធ្វើការដាំដុះដំណាំ និងចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងផល និងអនុផលព្រៃឈើ ៦-ត្រូវលើកទឹកចិត្តឲ្យដៃគូអភិវឌ្ឍ និងវិស័យឯកជនចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មតាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការវិនិយោគលើវិស័យកសិឧស្សាហកម្មកែច្នៃ និងវិចខ្ចប់ឲ្យបានសមស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម