ប្រតិទិនព្រឹត្តិការណ៍

វិច្ឆិកា 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចូលរួមពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានគណៈកម្មការទី៣ ឯកឧត្តម លោកជំទាវ អនុប្រធានគណៈកម្មការ ព្រឹទ្ធសភា

 នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ក្នុងនាមដ៏ខ្ពង់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម វេង សាខុន ដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានគណៈកម្មការទី៣ ឯកឧត្តម លោកជំទាវ អនុប្រធានគណៈកម្មការ ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភាដ៏ឧត្តុង្គឧត្តម លើរបៀបវារៈស្តីពីការធ្វើ វិសោធនកម្ម មាត្រា៦ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ និងមាត្រា៩៥ នៃច្បាប់ស្តីពីជលផល ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៦/០១១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ ។

កិច្ចប្រជុំពិនិត្យ និងពិភាក្សា នាថ្ងៃនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាទៅវិញទៅមក។ ជារួម ការលើកយកមកពិនិត្យ លើការធ្វើវិសោធនកម្មមាត្រាទាំងឡាយនៃច្បាប់ស្តីពីជលផលដូចបានរៀបរាប់ខាងលើនេះ គឺបានឆ្លើយតបដោយពិតប្រាកដទៅនឹងស្ថានភាពបច្ចុប្បន្នក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅវិស័យជលផលនៅកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិសេស ធានាការគ្រប់គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលប្រកបដោយនិរន្តរភាព ដើម្បីជាគុណប្រយោជន៍យូរអង្វែងសម្រាប់ប្រជាជនយើងនាពេលបច្ចុប្បន្ននិងជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយៗទៀត និងសង្គមជាតិទាំងមូល។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម