ប្រតិទិនព្រឹត្តិការណ៍

តុលា 2017
ពុ ព្រ សុ អា
25 26 27 28 29 30 1
2 3 4 5 6 7 8
9 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យសាស្រ្តាចារ្យ Fumio Isoda ដឹកនាំប្រតិភូ មកពីសាកលវិទ្យាល័យ ណាហ្គូយ៉ា(ប្រទេសជប៉ុន) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅទីស្តីការក្រសួងនាម៉ោង៤រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាតឲ្យសាស្រ្តាចារ្យ Fumio Isoda ដឹកនាំប្រតិភូ មកពីសាកលវិទ្យាល័យ ណាហ្គូយ៉ា(ប្រទេសជប៉ុន) ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនជ្រាបដោយសង្ខេបពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យកសិកម្មរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យណាហ្គូយ៉ា។ ទាក់ទងនឹងប្រធានបទនេះលោកបណ្ឌិត ង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានឲ្យដឹងថានៅឆ្នាំ២០១៤ សាកលវិទ្យាល័យណាហ្គូយ៉ាបានសម្រេចបង្កើតសាខាមួយនៅក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្មក្នុងបំណងដើម្បីបណ្តុះបណ្តាលនិស្សិតថ្នាក់បណ្ឌិតកសិកម្មដល់មន្រ្តីក្រសួង។ រហូតមកទល់បច្ចុប្បន្នមាន ៤ជំនាន់ មាននិស្សិតចំនួន៧នាក់ ហើយដែលបានទទួលអាហារូបករណ៍បន្តការសិក្សាថ្នាក់បណ្ឌិតក្នុងសាកលវិទ្យាល័យ។ 

នាឳកាសនេះឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវកិច្ចស្វាគមន៍  

និងគាំទ្រចំពោះកិច្ចសហការរវាងសាកលវិទ្យាល័យទាំងពីរបង្កើតកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បម្រើឲ្យវិស័យកសិកម្ម ព្រោះថាធនធានមនុស្សដែលពោរពេញដោយសមត្ថភាពគឺជាកត្តាចម្បងក្នុងការអភិវឌ្ឍវិស័យកសិកម្មដែលរាជរដ្ឋាភិបាលបានចាត់ទុកថាជាវិស័យមានអាទិភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។ ព្រមជាមួយគ្នានេះឯកឧត្តមក៏បានសំណូមពរដល់ប្រតិភូសាកលវិទ្យាល័យទាំងពីរពង្រឹង និងពង្រីកសកម្មភាពឬកម្មវិធីបន្ថែមទៀតដូចជា៖ ១កម្មវិធីសិក្សាស្រាវជ្រាវបច្ចេកវិទ្យាកសិកម្មថ្មីៗសមស្របនិងការបម្រែបម្រួលអាកាសធាតុ ២-ជំរុញនិងលើកទឹកចិត្តដល់អ្នកវិទ្យាសាស្រ្តវ័យក្មេង ឲ្យខិតខំស្រាវជ្រាវនិងផ្សព្វផ្សាយចំណេះដឹងរបស់ខ្លួនដល់ប្រជាកសិករអាចយកទៅប្រើប្រាស់សមស្របតាមស្ថានភាពជាក់ស្តែង ៣-ស្នើសុំបង្កើនចំនួននិស្សិតក្នុងការទទួលអាហារូបករណ៍ ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិត ៤-ស្នើសុំឲ្យមានការផ្លាស់ប្តូរមន្រ្តីជំនាញ និស្សិត និងអ្នកវិទ្យាសាស្រ្ត បំណងផ្លាស់ប្តូរបទពិសោធន៍ដើម្បីបង្កើន និងពង្រឹងកម្រិតវប្បធម៌វិទ្យាសាស្រ្តឲ្យកាន់តែល្អប្រសើរទាំងចំណេះដឹងនិងចំណេះធ្វើ។  

 

កិច្ចពិភាក្សាត្រូវបានបញ្ចប់ក្នុងបរិយាកាស ស្និតស្នាល មេត្រីភាព និងសហការយ៉ាងល្អប្រសើរក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្ម ដើម្បីអភិវឌ្ឍវិស័យនេះនាពេលអនាគតដ៏ខ្លី។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម