ប្រតិទិនព្រឹត្តិការណ៍

ធ្នូ 2017
ពុ ព្រ សុ អា
27 28 29 30 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី ចំរើន មុតិតា តំណាងធនាគារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជានិងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 នៅទីស្តីការក្រសួងកាលពីល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាតឲ្យលោកស្រី ចំរើន មុតិតា តំណាងធនាគារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជុំវិញការអភិវឌ្ឍវិស័យកសិកម្ម និងបទពិសោធន៍ដែលកម្ពុជាទទួលបានពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុក្នុងរយៈពេលកន្លងមក វិធានការការពារ និងទប់ស្កាត់ក្នុងអំឡុងពេលកើត និងក្រោយពេលគ្រោះធម្មជាតិនេះកើតឡើង។ គោលបំណងនៃជំនួបនេះគឺបង្កើនការយល់ដឹង និងប្រឹក្សាយោបល់អំពីវិធានការឆ្លើយតបនៅពេលគ្រោះធម្មជាតិ El Nino Southern Oscillation (ENSO) អាចកើតឡើងនៅប្រទេសកម្ពុជានាពេលអនាគត។

ទាក់ទងទៅនិងប្រធានបទនេះ ធានាគារពិភពលោកនឹងរៀបចំសិក្ខាសាលានៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ក្នុងបំណងបង្កើនការយល់ដឹងអំពី ENSO និងផលប៉ះពាល់របស់វាទៅលើប្រព័ន្ធកសិកម្ម ក៏ដូចជាត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនិងហេតុការណ៍នេះបានសមស្របនិងទាន់ពេលវេលា

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានសម្តែងនូវកិច្ចស្វាគមន៍និងគាំទ្រចំពោះគម្រោងដែលបានលើកឡើងរបស់ធានាគារពិភពលោក ហើយឯកឧត្តមបានផ្តល់អនុសាសន៍មួយចំនួនសម្រាប់អនុវត្តគម្រោងនេះឲ្យមាន ប្រសិទ្ធភាពដូចជា៖ ១-គួរសិក្សាស្រាវជ្រាវនិងអភិវឌ្ឍកសិកម្ម ការចិញ្ចឹមសត្វទៅតាមតំបន់ ឬភូមិសាស្រ្តដែលសមស្របលក្ខណៈអំណោយផលរបស់ដី ទឹក អាកាសធាតុ ២-ជុំរុញនិងលើកទឹកចិត្តប្រជាកសិករឲ្យប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបដើម្បីកាត់បន្ថយផ្លៃដើម ៣-បង្កើតហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តកសិកម្មឲ្យបានសមស្របដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាកសិករក្នុងការទាញយកធនធានទឹកទៅប្រើប្រាស់

៤-បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងទឹក និងប្រើប្រាស់ទឹកឲ្យមាននិរន្តរភាព និង៥-ជំរុញការវិនិយោគលើវិស័យកសិឧស្សាហកម្ម និងការកែច្នៃផលិតផលកសិកម្មដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ។ កិច្ចពិភាក្សាត្រូវបានបញ្ចប់ក្នុងបរិយាកាស ស្និតស្នាល មេត្រីភាព និងសហការណ៍យ៉ាងល្អ ប្រសើរដោយឈរលើគោលការណ៍រួមគឺអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគតដ៏ខ្លី។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម